សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! យុវជនម្នាក់រងរបួសធ្ងន់ខណៈបើកបរម៉ូតូក្នុងល្បឿនលឿនដួល អូសបែកផ្កាភ្លើងទៅបុកជាមួយរថយន្តកំពុងបើកបរបញ្ច្រាសទិសដៅគ្នា

ចែករំលែក៖

ភ្នំពេញ÷ យុវជនម្នាក់បានរងរបួសធ្ងន់ខណៈបើកបរម៉ូតូក្នុងល្បឿនលឿនហើយដួលអូសបែកផ្កាភ្លើងពេញផ្លូវរួចអូសទៅបុករថយន្ត១គ្រឿងដែលកំពុងបើកបរបញ្ច្រាសទិសដៅគ្នា។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវរថភ្លើង ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ125 ពាក់ស្លាកលេខភ្នំពេញ 1LI-0199 ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបរចាប់ហ្វ្រ័ងទាំងបង្ខំទើបបណ្តាលឲ្យដួលអូសបែកផ្កាភ្លើងទៅបុករថយន្ត១គ្រឿងម៉ាកកូរ៉ូឡា ស៊េរីទំនើបឆ្នាំ2025 ពាក់ស្លាកលេខ ភ្នំពេញ 2CB-1899 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង(បញ្រ្ចាសទិសគ្នា) បណ្តាលឲ្យរងការខូចខាត ចំណែកអ្នកបើកបរម៉ូតូបានខ្ទាតទៅសន្លប់ស្តូកស្តឹងនៅមុខផ្ទះប្រជាពលរដ្ឋ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងរួចយកម៉ូតូនិងរថយន្តមកអែបកៀនដើម្បីទុកឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print