ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តហុីយ៉ាន់ដាយដឹកខ្សាច់លឿនជាន់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តកុងតឺន័របណ្តាលឱ្យគាបតៃកុងជាប់ត្រូវបានកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ជួយកាត់គាស់សង្គ្រោះយកចេញនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះសៀ ណាក់ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅ នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រ ពាក់ផ្លាកលេខ ភ្នំពេញ4A-9861 ធ្វេីដំណេីរចេញពីផ្លូវបេតុងឆ្លងផ្លូវជាតិលេខ៤បត់ឆ្វេង ខណៈឆ្លងបានបន្តិចស្រាប់តែមានរថយន្តបែនដឹកខ្សាច់ពាក់ផ្លាកលេខចង្កូតស្ដាំ PRV-0037 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅ
កេីតលឿនចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលទៅបុកចំពាក់កណ្តាលនៃរថយន្តកុងតឺន័របណ្តាលឱ្យគាបជាប់តៃកុង។
បន្ទាប់មកក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចេញទៅអន្តរាគមន៍កាត់គាស់យកតៃកុងចេញបានមកវិញដោយមិនមានរងរបួសនោះទេ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌកំបូលរង់ចាំដោះស្រាយតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ










