ភ្លៀងធ្លាក់១មេ​លាយឡំ​ខ្យល់​កន្ត្រាក់​ ​រលំផ្ទះនិង​របើក​ដំបូល​អស់​ជាង​៦០​ខ្នង រលំរោងការ១កន្លែងក្នុងស្រុក​ឱ​រ៉ា​ល់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៣​ខ្នង​បាន​រលំ​និង​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ផ្សេង​ទៀត​ទៀត​បាន​រង​ការ​ខូចខាត​របើក​ដំបូល​និង​សំយាប​ខណៈ​ដែល​មេឃ​ធ្លាក់​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​។

សមត្ថកិច្ច​ស្រុក​ឱ​រ៉ា​ល់​បាន​ឲ្យដឹង​ថា​ កាលពី​វេលា​ម៉ោង​០១​និង​៣០​រសៀល​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៦ នៅ​ក្នុង​ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ មាន​ករណី​ខ្យល់​កន្ត្រាក់ និង​ភ្លៀង​ធ្លាក់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ រលំ និង​របើក​ដំបូល​ចំនួន​៣​ភូមិ ឃុំ​សង្កែ​ស្រទប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​ស្រុក​ឱ​រ៉ា​ល់​បាន​ឲ្យ​ដឹង​ថា ទី​១- ភូមិ​តា​ម៉ិ​ញ ឃុំ​សង្កែ​ស្រទាប រង​ការ​ខូចខាត​រលំ​ផ្ទះ​ចំនួន​០៣​ខ្នង ដាច់​សំយាបផ្ទះ​ចំនួន​០២​ខ្នង របើក​ដំបូល​ក្បឿង​ចំនួន​៣០​ខ្នង រលំ​រោងការ​ចំនួន​០១​រោង រលំ​បាក់​ផ្លា​ក​គណបក្ស​ចំនួន​១​ផ្ទាំង និងរ​លំបាក់​ផ្លា​ក​យីហោ​ភេសជ្ជ​:​បូ​សស្ត្រ​ង​ចំនួន​០២​ផ្ទាំង​។

ទី​២-​ភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​ស្រទាប រង​ការ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​របើក​ដំបូល​ក្បឿង​ចំនួន​០៣​ខ្នង របើក​ដំបូល​ស័ង្កសី​ចំនួន​០៣​ខ្នង និងរ​លំបាក់​ផ្លា​ក​ផ្លា​ក​គណបក្ស​ចំនួន​១​ផ្ទាំង​។

ទី​៣- ភូមិ​ស្រែ​វៀន ឃុំ​សង្កែ​ស្រទប រង​ការ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​របើក​ដំបូល​ក្បឿង​ចំនួន​៤​ខ្នង និង​របើក​ដំបូល​ស័ង្កសី​ចំនួន​១៦​ខ្នង​។

សមត្ថកិច្ច​ស្រុក​ឱ​រ៉ា​ល់​បញ្ជាក់​ថា សរុប​រួម​ហេតុការណ៍​គ្រោះ​ធម្មជាតិ​(​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​)​នេះ បង្ក​ការ​ប៉ះពាល់​ក្នុង​ឃុំ​សង្កែ​សាទ​ប​សរុប​ចំនួន​៣​ភូមិ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​សរុប​រួម​ ៖

-រលំ​ផ្ទះ​ចំនួន​០៣​ខ្នង,-ដាច់​សំយាបផ្ទះ​ចំនួន​០២​ខ្នង- របើក​ដំបូល​ក្បឿង​ចំនួន​៣៧​ខ្នង,-របើក​ដំបូល​ស័ង្កសី​ចំនួន​១៩​ខ្នង,-រលំ​រោងការ​ចំនួន​១​រោង,-រលំ​បាក់​ផ្លា​ក​គណបក្ស​ចំនួន​២​ផ្ទាំងនិង-រលំ​បាក់​ផ្លា​ក​យីហោ​ភេសជ្ជ​:​បូ​សស្ត្រ​ង​ចំនួន​២​ផ្ទាំង​ផង​ដែរ​។

...

សមត្ថកិច្ច​ស្រុក​ឱ​រ៉ា​ល់​បាន​បញ្ជាក់​ទៀត​ថា​ចំពោះ​ករណី​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់​ដែល​បណ្ដាល​ឲ្យ​រលំ​ផ្ទះ​របើក​ដំបូល​និង​ផ្ទាំង​ប៉ាណូ​ខាងលើ​នេះ​មិន​បង្ក​ឲ្យ​មានការ​រង​របួស ឬ​គ្រោះថ្នាក់​ដល់​មនុស្ស និង​សត្វ​នោះ​ទេ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print