មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង រៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ “

ចែករំលែក៖

ខេត្តស្វាយរៀង:លោក ឈឹម​ បុរស ប្រធានមន្ទីរ និងថ្នាក់ដឹកនាំ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង នារសៀលថ្ងៃទី៥ខែមីនាឆ្ន២០២៦នេះ បានអញ្ជើញដឹកនាំរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ” ។

ក្នុងឪកាសនោះ ក៏មានវត្តមាន​ចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ក្នុងនោះក៏មាន​កាដូ​អនុស្សាវរីយ៍ រួមទាំងថវិកាមួយចំនួន ជាការលើកទឹកចិត្ដដល់មន្ត្រីរាជការ និងមន្ត្រីជាប់​កិច្ច​សន្យា​ ជានារីផងដែរ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។

លោក ឈឹម​ បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងបានអោយដឹងថា ការប្រារព្ធយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា គឺដើម្បីអបអរសាទរពីវឌ្ឍនភាព និងសមិទ្ធផលលើគ្រប់វិស័យរបស់ស្ត្រី ក៏ដូចជាការឆ្លុះបញ្ចាំងលើមេរៀនបទពិសោធ បញ្ហាប្រឈម កាលានុវត្តភាព និងលើកឡើងនូវទិសដៅអាទិភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវសកម្មភាពជាក់លាក់ និងវិធានការជាវិជ្ជមាននានា ដើម្បីឆ្ពោះទៅសម្រេចបានសង្គមមួយដែលមានបរិយាបន្ន និងសមភាពសម្រាប់ទាំងអស់គ្នា។

លោកបន្តទៀតថា ប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្តី និងគ្រួសារ» នៅក្នុងឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចគូសបញ្ជាក់ ពីការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print