ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅ

ចែករំលែក៖

ខេត្តក្រចេះ៖ វឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គិតត្រឹមបំណាច់ខែកុម្ភៈ ឆ្នាំ២០២៦នេះ រួមមាន៖ ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធរណបមួយចំនួនសម្រេចបាន ៩៦,៨៤%, ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៤៤%, ខណៈដែលការងារផ្លូវមេ និងផ្លូវខ្នែងជាច្រើនខ្សែ សម្រេចបាន ៩៩,០៩%។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ការធ្វើដំណើរដ៏សំខាន់ពីស្រុកចិត្របុរី នៅត្រើយខាងកើត ភ្ជាប់នឹងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។

...

ស្ពាននេះ ក៏នឹងលើកកម្ពស់ដល់ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេស ការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ពីខេត្តកំពង់ធំ ទៅកាន់ភូមិភាគឦសានបានកាន់តែងាយស្រួលបន្ថែមទៀត ហើយចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ខាងមុខ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកដំណើរការឱ្យពលរដ្ឋឆ្លងកាត់ ដោយមិនមានការបិទចរាចរណ៍ឡើងវិញនោះទេ ព្រោះថាគម្រោងសាងសង់ សម្រេចការងារ ៩៩,០៩%ហើយ រីឯការងារតុបតែងលម្អ នឹងត្រូវបំពេញបន្ថែមជាបន្តបន្ទាប់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print