ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo នឹងធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញសម្រាប់ការស្តារនីតិសម្បទាបន្ទាប់ពីរបួសសរសៃពួរ។
កីឡាករវ័យ 41 ឆ្នាំដែលបានស៊ុតបាល់បញ្ចូលទី 21 គ្រាប់ក្នុងចំណោម 22 ប្រកួតនៅរដូវកាលនេះនៅក្នុង SPL បានរងរបួសក្នុងជ័យជម្នះ 3-1 លើ Al-Fayha កាលពីថ្ងៃសៅរ៍។
គ្រូបង្វឹកក្រុម Al-Nassr របស់ Saudi Pro League លោក Jorge Jesus បាននិយាយកាលពីថ្ងៃសុក្រក្នុង
សន្និសីទកាសែតថា
៖ «បន្ទាប់ពីពិនិត្យមើលរបួសរបស់ Ronaldo វាច្បាស់ថាគាត់ត្រូវការពេលសម្រាកនិងការព្យាបាល ដូច្នេះយើងសម្រេចចិត្តបញ្ជូនគាត់ទៅអេស្ប៉ាញ»។
លោក Jorge Jesusបានបន្ថែមថា “បុគ្គលិកពេទ្យបានធ្វើរោគវិនិច្ឆ័យស្ថានភាពរបស់ Ronaldo ហើយបានបញ្ជាក់ថាគាត់មិនអាចចូលរួមក្នុងការប្រកួតថ្ងៃស្អែក ប៉ះនឹងក្រុម Al-Khaleej”។
វានៅតែមិនទាន់ច្បាស់ថាតើម្ចាស់ពាន Ballon d’Or ៥សម័យនឹងអាចចូលរួមក្នុងការប្រកួតមិត្តភាពរបស់ព័រទុយហ្គាល់ទល់នឹងម៉ិកស៊ិកនៅថ្ងៃទី 29 ខែមីនា និងសហរដ្ឋអាមេរិកនៅថ្ងៃទី 1 ខែមេសានោះទេ។










