ភ្នំពេញ៖ នៅថ្ងៃទី២០-២៥ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណប្រតិភូអញ្ជើញទៅចូលរួម «សម័យប្រជុំលើកទី៧១ របស់មហាសន្និបាត អសប នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក» ។
បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងបានឲ្យដឹងថា លោកទេសរដ្ឋមន្ត្រី នឹងចូលរួមក្នុងកិច្ចប្រជុំមួយចំនួនដូចខាងក្រោម៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយប្រធានមហាសន្នបាតនៃអង្គការសហប្រជាជាតិលើកទី៧១ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ, កិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក, កិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការបរទេសអាស៊ាន សម័យប្រជុំពេញអង្គ ពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ផ្តោតទៅលើការអភិវឌ្ឍន៍ ប្រកបទៅដោយចីរភាព និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សម្ព័ន្ធភាពប៉ាស៊ីហ្វិកលើកទី៣៕
ដោយ៖ សុខ ខេមរា
...