អ៊ីស្រាអែលនិងហេសបូឡាវាយប្រហារគ្នាកាន់តែខ្លាំងនៅប្រទេសលីបង់

ចែករំលែក៖

អន្តរជាតិ ៖ ជម្លោះនៅដើមបូព៌ា បានចាប់ផ្តើមកាលពីសប្តាហ៍មុនបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានធ្វើឱ្យការប្រយុទ្ធគ្នាដ៏យូរអង្វែងរវាងអ៊ីស្រាអែល និងហេសបូឡា ដែលជាក្រុមសកម្មប្រយុទ្ធមូស្លីមនិកាយស៊ីអ៊ីតដែលគាំទ្រដោយអ៊ីរ៉ង់ និងគណបក្សនយោបាយនៅក្នុងប្រទេសលីបង់ផ្ទុះឡើងឡើងវិញ។ អ៊ីស្រាអែលបានពង្រីកសង្គ្រាមនៅក្នុងប្រទេសលីបង់ ដោយវាយប្រហារទីក្រុងបេរូតនៅថ្ងៃសុក្រ បន្ទាប់ពីបានបញ្ជាឱ្យមានការជម្លៀសប្រជាជនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទាំងមូលនៃរដ្ឋធានី។

អ៊ីស្រាអែលនិយាយថា ការទម្លាក់គ្រាប់បែករបស់ខ្លួននៅក្នុងប្រទេសលីបង់មានគោលបំណងកម្ចាត់ហេសបូឡា ដែលជាកងជីវពលស៊ីអ៊ីត ដែលជាក្រុមលេចធ្លោនៅក្នុងនយោបាយលីបង់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០។ ការរាលដាលនៃជម្លោះកើតឡើង ក្រោយក្រុមហេសបូឡានីលីបង់ បានបាញ់ប្រហារទៅលើអ៊ីស្រាអែលនៅសប្តាហ៍នេះ ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំអ៊ីរ៉ង់ លោក Khamenei នៅថ្ងៃផ្តើមសង្គ្រាមដំបូង។

អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបើកការវាយប្រហារលើជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដោយបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការហេសបូឡាជាច្រើន និងបានចេញការព្រមានជម្លៀសបន្ថែមសម្រាប់ទីក្រុងចំនួនបួននៅភាគខាងកើតនៃប្រទេស។ ចំណែកភាគខាងត្បូងប្រទេសលីបង់ តំបន់ភាគច្រើននៅភាគខាងកើត និងជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ត្រូវបានជូនដំណឹងអំពីការជម្លៀសចេញរួចហើយ បន្ទាប់ពីអ៊ីស្រាអែលបានប្រាប់ប្រជាជនឱ្យភៀសខ្លួន។ រដ្ឋាភិបាលលីបង់បាននិយាយថា ខ្លួននឹងយកសាលារៀន និងសាកលវិទ្យាល័យ ដើម្បីផ្តល់ជម្រកដល់ប្រជាជនដែលផ្លាស់ទីលំនៅ។

រហូតមកដល់ពេលនេះ ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា មិនបានបង្ហាញពីសញ្ញានៃការថមថយឡើយ ទោះបីជាមានគំនិតផ្តួចផ្តើមបទឈប់បាញ់របស់បារាំង ដែលប្រកាសដោយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃព្រហស្បតិ៍ក៏ដោយ។ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១៧ នាក់ និងរបួសប្រហែល ៨០០ នាក់រហូតមកដល់ពេលនេះ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់ ដែលមិនបានបែងចែករវាងជនស៊ីវិល និងអ្នកប្រយុទ្ធ។ 

យោងតាមការរាប់ជាផ្លូវការចុងក្រោយបំផុត មនុស្សប្រហែល ១១០,០០០ នាក់នៅក្នុងប្រទេសលីបង់ត្រូវបានផ្លាស់ទីលំនៅ ខណៈក្រុមប្រឹក្សាជនភៀសខ្លួនន័រវេសប៉ាន់ប្រមាណថា មានប្រហែល ៣០០,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេសលីបង់ក្នុងរយៈពេលបួនថ្ងៃកន្លងមកនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print