អូស្ត្រាលីសន្យាជួយការពារសម្ព័ន្ធមិត្ត ប៉ុន្តែបដិសេធចូលរួមវាយលុកអ៊ីរ៉ង់

ចែករំលែក៖

អន្តរជាតិ : រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានបញ្ជាក់ថា អូស្ត្រាលីនឹងជួយការពារដៃគូក្នុងតំបន់ពីការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ប៉ុន្តែលោកស្រីបានបដិសេធដាច់ខាតក្នុងការចូលរួមក្នុង «សកម្មភាពវាយលុក» ឬការបញ្ជូនទ័ពជើងគោកចូលក្នុងប្រទេសអ៊ីរ៉ង់។

 

តាមការផ្សាយរបស់ AFP នាថ្ងៃទី៨ខែមីនាឆ្នាំ២០២៦ ជំហរការពារនេះធ្វើឡើងខណៈដែលសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែរីករាលដាល បន្ទាប់ពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលបានសម្លាប់មេដឹកនាំកំពូល Ali Khamenei ដែលបង្កឲ្យមានការសងសឹកលើអ៊ីស្រាអែល និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ។

 

ទោះបីជាអូស្ត្រាលីគាំទ្រថាការវាយប្រហារលើអ៊ីរ៉ង់ជាជម្រើសចាំបាច់ដើម្បីទប់ស្កាត់អាវុធនុយក្លេអ៊ែរក៏ដោយ ក៏នាយករដ្ឋមន្ត្រី Anthony Albanese បានបញ្ជាក់ពីដែនកំណត់នៃការពាក់ព័ន្ធរបស់ខ្លួន។ លោកបានបង្ហើបថា មានមន្ត្រីអូស្ត្រាលី៣នាក់នៅលើនាវាមុជទឹកអាមេរិកដែលបានបាញ់ពន្លិចនាវាអ៊ីរ៉ង់កាលពីថ្ងៃទី៤មីនា ប៉ុន្តែលោកសង្កត់ធ្ងន់ថា ពួកគេនៅទីនោះក្នុងគោលបំណងហ្វឹកហ្វឺនក្រោមសន្ធិសញ្ញា AUKUS ប៉ុណ្ណោះ។ បច្ចុប្បន្ន អូស្ត្រាលីមានកងកម្លាំងប្រហែល១០០នាក់នៅក្នុងតំបន់ ប៉ុន្តែទីក្រុងកង់បេរ៉ាអះអាងថា ខ្លួនមិនមានផែនការចូលរួមក្នុងប្រតិបត្តិការយោធាផ្ទាល់ប្រឆាំងនឹងអ៊ីរ៉ង់នោះទេ៕

...

ប្រភព : (U-Share2day )

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print