ជិះម៉ូតូលឿន​មិនប្រយ័ត្នរអិលធ្លាក់ចូលប្រឡាយ​បុកបង្គោលថ្មបាក់កស្លាប់ចោលប្រពន្ធមានផ្ទៃពោះ៥ខែ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ខណៈដល់ផ្លូវកោងជាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹកទៅបុកនិងបង្គោលថ្មបាក់កស្លាប់ភ្លាមៗនៅនិងកន្លែង។

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង៨ និង៣៥នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិប្រការ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BH-5659 ដោយជិះម្នាក់ឯងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុដែលជាកន្លែងផ្លូវកោងហើយភ្លៀងផងនោះធ្វើឲ្យផ្លូវរអិលចាប់ហ្វ្រាំមិនជាប់ក៏ជ្រុលធ្លាក់ប្រឡាយទឹកហើយបុកបង្គោលថ្មបណ្ដាលឲ្យបាក់កស្លាប់តែម្ដង។ ភ្លាមៗនោះក៏មានសមត្ថកិច្ចមូលដ្ឋានជិះល្បាតមកដល់បានលើកចេញពីទឹកជួយធ្វើចលនាសង្គ្រោះបន្ទាន់ផងដែរ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ជនរងគ្រោះមានឈ្មោះ នី រតន៍ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញនិងមានស្រុកកំណើតឃុំព្រែកពោធិ៍ ខេត្តកំពង់ចាម រួមទាំងមានប្រពន្ធឈ្មោះ  ឡូយ ម៉ាប់ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកម្មកានីរោងចក្រហើយមានផ្ទៃពោះ៥ខែស្នាក់នៅជាមួយគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារមកយកទៅតម្កល់នៅវត្តឫស្សីសាញ់កំពុងធ្វើកោសលវិច័យ និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរាជធានីភ្នំពេញ៕

img_5564 img_5565 img_5561 img_5578

ដោយ៖ ជីម ភារ៉ាដង្កោ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print