ការស្ទង់មតិ CGTN លោក Wang Yi ថ្លែងអំពីវិធីសាស្ត្រសំខាន់ៗចំនួន៣ សម្រាប់ការរួមរស់គ្នារវាងចិននិងអាមេរិក អ្នកផ្តល់បទសម្ភាសន៍អាមេរិកមានការកត់សម្គាល់បែបនេះ

ចែករំលែក៖

ថ្ងៃទី ៨ ខែមីនា ​ មហាសន្និបាត​លើកទី ៤ នៃ​សភាតំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​នីតិកាល​ទី ១៤ ​បាន​បើកធ្វើសន្និសីទ​កាសែត​​​ក្រោម​ប្រធានបទ​ការទូត​​។  ​ពេល​ឆ្លើយតបសំណួរ​អំពី​ទំនាក់ទំនង​ចិន​និង​អាមេរិក ​  លោក Wang Yi   សមាជិក​ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​ និងជា​​រដ្ឋមន្ត្រីក្រសួងការបរទេសចិន​បាន​ថ្លែងថា ​​ប្រទេស​ចិននិងសហរដ្ឋអាមេរិក​សុទ្ធតែ​ជាប្រទេស​ធំ​​ ​ហើយ​នរណា​ក៏​មិន​អាច​​កែប្រែ​គូភាគីបាន​ទេ​ ប៉ុន្តែ​​អាចផ្លាស់ប្តូរវិធីសាស្រ្តនៃ​ទំនាក់ទំនង​គ្នា​បាន​។ នោះគឺត្រូវរក្សាអាកប្បកិរិយាគោរពគ្នាទៅវិញទៅមក ការពារខ្សែបន្ទាត់សំខាន់​នៃការរួមរស់ដោយសហវិជ្ជមាន​​ និងខិតខំប្រឹងប្រែង​ដើម្បីស្វែងរក​អនាគត​នៃ​កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

​ ពេលថ្មីៗនេះ ​បណ្តាញ​ទូរទស្សន៍ CGTN នៃអគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ធ្វើ​ការស្ទង់មតិ​ចំពោះ​អ្នកផ្តល់បទសម្ភាសន៍នៅអាមេរិក​ចំនួន ២០០១ ​នាក់ ​លទ្ធផល​នៃការស្ទង់មតិ​បាន​ឱ្យ​ដឹងថា  ​​ការរក្សា​ទំនាក់ទំនង​ប្រទេសទាំងពីរ​អាមេរិកនិងចិន​ឱ្យ​មានស្ថិរភាព​ទូទៅ​ជា​គំនិត​ឯកភាព​​​​​ហើយ​អ្នកផ្តល់បទសម្ភាសន៍​មានការរំពឹងទុក​យ៉ាង​ខ្លាំង​​​ចំពោះ​ការដែល​អាមេរិក​និងចិន​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្តល់​ផលប្រយោជន៍ដល់គ្នា ​និងការ​ពង្រីក​ការផ្លាស់ប្តូរ​និង​ប្រាស្រ័យទាក់​ទង​ ​​៕

ប្រភព ៖ ( CCFR )

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print