សមត្ថកិច្ចក្រុងស្ទឹងសែន បំបែកសំណុំរឿងលួចរថយន្តបានយ៉ាងរហ័សក្នុងរយៈពេលមិនដល់ ១ម៉ោង

ចែករំលែក៖

ខេត្តកំពង់ធំ៖ យោងតាមប្រភពពីមន្ត្រីសមត្ថកិច្ចស្រុក ក្រុងស្ទឹងសែនបានឱ្យដឹងថា ករណីចោរលួចរថយន្ត១ គ្រឿងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបំបែកបានដោយជោគជ័យភ្លាមៗ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា សកម្មភាពបង្រ្កាប ក្រោយពីទទួលបានព័ត៌មានអំពីករណីចោរលួចរថយន្ត មួយគ្រឿងលោកអធិការនគរបាលក្រុងស្ទឹងសែន បានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវភ្លាមៗ រហូតរកឃើញរថយន្តដែលចោរយកទៅផ្លុងចោលនៅក្នុងដីចំការមួយកន្លែង។ រយៈពេលប្រតិបត្តិការ សមត្ថកិច្ចប្រើពេលត្រឹម តែមិនដល់១ម៉ោងផង ក៏អាចរកឃើញរថយន្តនិងត្រៀមប្រគល់ជូនម្ចាស់ដើមវិញ។

ភស្តុតាង រថយន្តដែលរកឃើញវិញនោះ គឺជាប្រភេទរថយន្ត Lexus RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-1095។

...

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបន្តនីតិវិធីដើម្បីស្រាវ ជ្រាវរកមុខសញ្ញាជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់។ មហាជនបានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះចំណាត់ការយ៉ាងរហ័សរបស់លោកអធិការក្រុងស្ទឹងសែន និងក្រុមការងារ ដែលបានការពារសន្តិសុខ និងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print