អាសូរណាស់លោកអើយ! បុរសម្នាក់ស្លាប់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ បន្ទាប់ពីជិះម៉ូតូ HONDA Dream ត្រូវរថយន្ដ NISSAN TERRA បេីកបុកពេញទំហឹងបណ្ដាលអោយស្លាប់។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២:៤០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ បុរសម្នាក់បានស្លាប់ បន្ទាប់ពីជិះម៉ូតូ HONDA Dream ស៊េរីចាស់ ពាក់ផ្លាកលេខ ង2780 បប1 ត្រូវរថយន្ដ NISSAN TERRA ពាក់ផ្លាកលេខ កណ្ដាល 2F-2223 បេីកបុកពេញទំហឹង។

 

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print