ក្នុងសប្តាហ៍ដំបូងនៃសង្គ្រាមអ៊ីរ៉ង់៖ មន្ត្រីមន្ទីរបញ្ចកោណអះអាងថា អាមេរិក ចាយលុយប្រហែល ៦ពាន់លានដុល្លារ

ចែករំលែក៖

អន្តរជាតិ៖ មន្ត្រីមន្ទីរបញ្ចកោណ បានប្រាប់សភាថា សប្តាហ៍ដំបូងនៃយុទ្ធនាការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់ បានចាយលុយប្រហែល ៦ពាន់លានដុល្លារ ដោយចំណាយប្រហែល ៤ពាន់លានដុល្លារលើគ្រាប់រំសេវ និងប្រព័ន្ធស្ទាក់ចាប់មីស៊ីលទំនើប។

 

យោងតាមកាសែត New York Times បានចុះផ្សាយថា ប្រហែល ៤ពាន់លានដុល្លារត្រូវបានចាយសម្រាប់ការចំណាយលើគ្រាប់រំសេវ និងឧបករណ៍ស្ទាក់ចាប់មីស៊ីលទំនើបដែលត្រូវបានផលិតឡើងដើម្បីបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់។

 

តួលេខនេះ ត្រូវបានបង្ហាញអំឡុងពេលពិភាក្សាក្នុងសភាកាលពីចុងសប្តាហ៍នេះ ដែលក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់ក៏បានចង្អុលបង្ហាញផងដែរថា មូលនិធិបន្ថែមនឹងត្រូវបានទាមទារដើម្បីរក្សាប្រតិបត្តិការ និងបំពេញស្តុកដែលអស់។

 

យោងតាមកាសែតប្រចាំថ្ងៃរបស់អាមេរិកខាងលើ គោលដៅអ៊ីរ៉ង់ប្រហែល៤.០០០ កន្លែង ត្រូវបានវាយប្រហារ រួមទាំងជើងទម្របាញ់មីស៊ីល នាវាកងទ័ពជើងទឹក និងប្រព័ន្ធការពារដែនអាកាស ដែលធ្វើឲ្យខូចសមត្ថភាពរបស់ទីក្រុងតេអេរ៉ង់យ៉ាងខ្លាំងក្នុងការសងសឹក ។

 

ឧត្តមនាវីឯក Brad Cooper ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា ការបាញ់មីស៊ីលផ្លោងរបស់អ៊ីរ៉ង់បានធ្លាក់ចុះ ៩០% ចាប់តាំងពីថ្ងៃដំបូងនៃការប្រយុទ្ធ ខណៈការវាយប្រហារដោយយានដ្រូនបានធ្លាក់ចុះ ៨៣%។

...

 

យ៉ាងណាក៏ដោយ ប្រទេសនេះនៅតែមានឃ្លាំងអាវុធដ៏គួរឱ្យខ្លាច រួមទាំងកម្មវិធីមីស៊ីលប្រមាណ ៥០% របស់ខ្លួន។អ៊ីរ៉ង់បានសងសឹកដោយការបាញ់ស្រោចដាក់គោលដៅលើមូលដ្ឋានយោធា អគារការទូត និងកងកម្លាំងអាមេរិកទូទាំងតំបន់ ព្រមទាំងទីក្រុងជាច្រើនរបស់អ៊ីស្រាអែល៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print