ខេត្តកណ្តាល÷ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគាររយ:ពេល ២ឆ្នាំ ៦ខែ ពីបទប្រើ ប្រាស់និងជួញដូរនូសារធាតុញៀនដោយខុស ច្បាប់ តែពេលបានចេញមកវិញ បែរជាលួចម៉ូតូ អ្នកភូមិបន្តទៀត។ ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ១៦និង៥០នាទីថ្ងៃទី០៥ខែមីនាឆ្នាំ២០២៦នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល និងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី ០៨ខែមីនាឆ្នាំ២០២៦ ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ធបាលខ្ពប បានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ហ៊ត គាវ អាយុ ៧០ ឆ្នាំមុខរបរ លក់ដូរ បាត់បង់ម៉ូតូ០១គ្រឿងម៉ាក គុបជ្រុង ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1A-7213 ។ ចំនែកជន សង្ស័យមានឈ្មោះ ខុន សុខា ភេទប្រុសអាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានប្រវត្តិធ្លាប់ជាប់ ពន្ធនាគារខេត្តកណ្តាលចំនួន ២ឆ្នាំ ៦ខែ ពីបទជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងមានទីលំនៅ ក្នុងភូមិឃុំកើតហេតុជាមួយជនរងគ្រោះដែរ ។
វត្ថុតាងចាប់យក ÷ ម៉ូតូចំនួន០១គ្រឿងម៉ាកគុបជ្រុង ជារបស់ជនរងគ្រោះរកឃើញមកវិញ ។
សមត្ថកិច្ចបានបញ្ជាក់ថា ដោយផ្ទះរបស់ជនរងគ្រោះទុក ចោលមិនមានអ្នកស្នាក់នៅ យូៗទើបម្ចាស់ផ្ទះមកលេងម្តងម្កាលហើយទុកម៉ូតូនិងរបស់របរផ្សេងៗនៅក្នុងផ្ទះនោះរួចចាក់សោរទ្វារបងពីក្រៅ។ គាប់ជួននៅវេលាថ្ងៃ កើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលួចចូលតាមទ្វារបងខាងក្រោយផ្ទះ ហើយឡើងតាមចន្លោះដំបូលបង្គន់ ចូលដល់ក្នុងផ្ទះ រួចបានលួចយកម៉ូតូ ចេញតាម ទ្វារក្រោយផ្ទះបាត់ទៅ។
លុះនៅវេលាម៉ោង ១១និង២០នាទីថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២៦ ប្អូនប្រុសរបស់ជនរងគ្រោះបានមកស្ងោសៀងក៏បានដឹងថាបាត់ម៉ូតូ រួចក៏ទូរស័ព្ទទៅប្រាប់ជនរងគ្រោះឲ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបជួយអន្តរាគមន៍ ។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលខ្ពប បានចុះទៅស្រាវជ្រាវរហូតកំណត់មុខ សញ្ញាបាននិងឈានទៅឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ និងបានឃាត់ខ្លួនបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕










