អភិបាលខណ្ឌ៧មករា ជំរុញមន្រ្តីពាក់ព័ន្ធបន្តពង្រឹងការបង្ការ និងបង្ក្រាបបទល្មើសអនឡាញ (Online Scam) ចាប់ពីថ្នាក់មូលដ្ឋាន ភូមិ សង្កាត់ រហូតដល់ថ្នាក់ខណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក ថេង សុថុល អភិបាល នៃគណៈអភិបាល ខណ្ឌ៧មករា បានដឹកនាំកិច្ចប្រជុំ ដើម្បីបន្តតាមដាន និងពង្រឹងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញ (Online Scam) ចាប់ពីថ្នាក់មូលដ្ឋាន ភូមិ សង្កាត់ រហូតដល់ថ្នាក់ខណ្ឌ។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ មានគោលបំណងធានាឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តគោលនយោបាយ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពសង្គម។

 

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកអធិការ និងអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ព្រមទាំងលោក-លោកស្រីនាយប៉ុស្តិ៍នគរបាល និងលោក-លោកស្រីចៅសង្កាត់ទាំង៨ ក្នុងខណ្ឌ៧មករា ដែលបានពិភាក្សាផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវវិធានការជាក់ស្តែង ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញនៅក្នុងមូលដ្ឋាន។

 

នាឱកាសនោះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងក្នុងការសំណេះសំណាលថា ការសហការរវាងអាជ្ញាធរមូលដ្ឋាន កម្លាំងសន្តិសុខ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ពិតជាមានសារៈសំខាន់ ដើម្បីធ្វើការតាមដាន និងស្វែងរកព័ត៌មានអំពីសកម្មភាពគួរសង្ស័យ ដែលអាចនាំឱ្យកើតមានបទល្មើសអនឡាញ។ លោកបានណែនាំឱ្យអាជ្ញាធរភូមិ សង្កាត់ និងកម្លាំងនគរបាល ត្រូវបន្តពង្រឹងការត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ ក៏ដូចជាការចុះពិនិត្យអគារជួល ឬកន្លែងដែលមានការស្នាក់នៅជាច្រើនរបស់ជនបរទេស ឬក្រុមមនុស្សដែលអាចពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។

...

 

លោកអភិបាលរូបនេះ បានបញ្ជាក់ថា ក្នុងមូលដ្ឋានខណ្ឌ៧មករា មានទីតាំង អាគារ ខុនដូរ អាផានមិន សណ្ឋាគារ ចំនួន៨៧ ទីតាំង រហូតដល់ថ្ងៃនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានចុះត្រួតពិនិត្យ ហើយរួចរាល់ និងមិនមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ឡើយ។ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងគណៈបញ្ជាខណ្ឌបន្តចុះត្រួតពិនិត្យឡើងវិញបន្តទៀត មិនអនុញ្ញាតឲ្យមានបទល្មើសឡើញ គឺត្រូវរក្សាមូលដ្ឋានខណ្ឌ៧មករា ជាតំបន់ ស ឲ្យបានដាច់ខាត់៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print