ចាប់បានចោរលួចម៉ូតូម្នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្ត្រខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ÷ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០៖១៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

ជនសង្ស័យពាក់ព័ន្ធករណីលួច (ម៉ូតូ) ដែលបានប្រព្រឹត្តនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៦៖៥៥នាទី នៅត្រង់ចំណុចភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើឈ្មោះ ចំរើន សំណាង ហៅ អាធ្មេញ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។

...

 

សម្ភារៈដកហូតរួមមាន ដែកសំប៉ែតមុខស្រួចចំនួន១ដើម និង សោរលេខ៨ ចំនួន១ដើម (ឧបករណ៍សម្រាប់កាច់សោរកម៉ូតូ។ បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print