ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥ អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយមន្ត្រីសាលារាជធានីភ្នំពេញ បានបន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ មួយខ្សែស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យដេីម្បីរំដោះចេញពីលេីផ្លូវ។
អាជ្ញាធរបានឱ្យដឹងថា ក្រោយពីមានការស្នេីសុំពីបងប្អូនប្រជាពលរដ្ឋ ដោយមានទឹកហូរចេញពីប្រព័ន្ធលូហៀរដក់មកលេីផ្លូវ ក្លិនមិនល្អ ពិបាក់រស់នៅនិងធ្វេីដំណេីរ ទេីបនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ លោក វ៉ា សាវឿន ចៅសង្កាត់បានចាត់តាំងក្រុមការងារ មេភូមិ សហការជាមួយក្រុមការងារសាលារាជធានីភ្នំពេញ ចុះទៅធ្វេីការបូមចេញតែម្តង។
លោក វ៉ា សាវឿន តំណាងឱ្យរដ្ឋបាលសង្កាត់ចោមចៅទី៣ទាំងមូល សូមថ្លែងអំណរគុណដល់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹងជញ្ជូន រួមទាំងក្រុមការងារ រាជធានីភ្នំពេញ លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបានផ្តល់រថយន្ត១គ្រឿងសម្រាប់បូមលូទាន់ពេលវេលា៕
ដោយ៖សុខាសែនជ័យ










