ឈ្មួញជួញដូរគ្រឿងញៀន២នាក់ត្រូវបានបង្ក្រាបរួមទាំងវត្ថុតាង និងសម្ភារមួយចំនួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យជំនាញ នៃខេត្តកំពង់ឆ្នាំង សហការគ្នាជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់, អធិការនគរបាលស្រុកក្រគរ, ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត លោមព័ទ្ធទីតាំងផ្ទះឈ្មួញជួញដូរចែកចាយដោយខុសច្បាប់នូវសាធាតុញៀនមួយកន្លែង ក្នុងនោះកម្លាំងបង្រ្កាបព័ទ្ធចាប់បានជនសង្ស័យចំនួន០២នាក់ រួមទាំងវត្ថុតាងនិងសម្ភារមួយចំនួនួផងដែរ ។

ប្រតិបត្តការខាងលើប្រព្រិត្តឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះឈ្មោះ អន ថន ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងនគរបាលស្រុកក្រគរបានឲ្យថាក្នុងកិច្ចប្រតិបត្តការកម្លាំងសហការគ្នាជាច្រើនខាងលើ គឺអនុវត្តធ្វើការបង្រ្កាបបានជាលទ្ធផលរួមមានឈ្មួញជួញដូរចែកចាយនិងសម្របសម្រួល ដោយខុសច្បាប់នូវសាធាតុញៀនចំនួន០២នាក់ ទី១ឈ្មោះ អន ថន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម( ម្ចាស់ផ្ទះ) បច្ចុប្បន្នរស់នៅភូមិ-ឃុំខាងលើ(កន្លែងបង្រ្កាប) និងទី២ឈ្មោះ សុខ ពេន ភេទប្រុស អាយុ ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំជាមួយគ្នា ។

ប្រភពពីសមត្តកិច្ចខាងលើបន្តថាក្នុងកិច្ចប្រតិបត្តការបង្រ្កាប់នេះដែរ កម្លាំងធ្វើការដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់ធំ ,បំពង់បឺត១ដុំ ,ក្រដាស់អាលុយមីញ៉ូម១ដុំ ,ម៉ូតូ១គ្រឿង និងសម្ភារមួយចំនួន ។

ប្រភពដដែលបន្តទៀតថាចំពោះជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាង និងសម្ភារត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញនៃស្នងការនគរបាលខេត្តពោធិ៍សាត់ យកទៅដើម្បីបន្តតានីតិវិធី ៕

photo_2016-09-15_08-14-47 photo_2016-09-15_08-15-07 photo_2016-09-15_08-15-00

ដោយ៖ ប៉ឹម ពិន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print