ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការកសាងប្រព័ន្ធទទួលពាក្យបណ្តឹងតាមអនឡាញ ដែលមានការអញ្ជេីញចូលរួមពី លោក អគ្គនាយករង ប្រធាន អនុប្រធាន នាយកដ្ឋាន នាយការិយាល័យ ព្រមទាំង លោក លោកស្រីជាមន្ត្រីបច្ចេកទេសជាច្រេីនរូបផងដែរ ។
លោកឧត្តមសេនីយ៍ឯក អគ្គនាយក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ដែលបានយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការ អនុវត្តការងារកន្លងមក ។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ឯក អគ្គនាយក បានមាន ប្រសាសន៍ថា កិច្ចប្រជុំនេះមាន គោលបំណងត្រួតពិនិត្យ និងពិភាក្សា ផ្ដល់ជាមតិយោបល់ និងទទួលបានធាតុចូលល្អជាច្រើនបន្ថែមទៀត ទៅលើការងារការពិនិត្យវឌ្ឍនភាព នៃការកសាងប្រព័ន្ធទទួល ពាក្យបណ្តឹងតាមអនឡាញនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ត្រូវតែពន្លឿន នូវការរៀបចំប្រព័ន្ធទទួល ពាក្យបណ្តឹងតាមអនឡាញ និងត្រូវពិនិត្យកែ សម្រួលមុខងារមួយចំនួន ដើម្បីតម្រង់ទិស ឱ្យដំណើរការក្នុងការអនុវត្តផែនការនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងកាន់តែល្អ ប្រសើរបន្ថែមទៀត ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ













