អាជ្ញាធរខណ្ឌដូនពេញ ហាមមិនឱ្យយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងប្រកបអាជីវកម្មរបស់ខ្លួន ដោយត្រូវទុក ១ ភាគ៣ នៃចិញ្ចើមផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បានឱ្យដឹងថា តាមការចង្អុលបង្ហាញពី លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន តាមមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

 

ក្នុងប្រតិបត្តិការខាងលេីនេះ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ដោយហាមមិនឱ្យយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងប្រកបអាជីវកម្មរបស់ខ្លួន ត្រូវទុក ១/៣ នៃចិញ្ចើមផ្លូវសាធារណៈ ដើម្បីបង្កលក្ខណៈដល់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងដើម្បីសោភណភាពក្នុងមូលដ្ឋានខណ្ឌដូនពេញឱ្យបានល្អប្រសើរ ខណៈវិថីថ្មើរជើងនៅថ្ងៃចុងសប្តាហ៍ត្រូវបានមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

...

 

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌដូនពេញ ក៏សូមអរគុណ ពុក ម៉ែ បងប្អូនប្រជាជនពលរដ្ឋទាំងអស់គ្នា មានការយោគយល់ និងចូលរួមអនុវត្តទាំងអស់គ្នា៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print