អន្តរជាតិ ៖ យោងតាមស្ថិតិគយចិនឱ្យដឹងថា ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មនាំចេញនាំចូលទំនិញរបស់ប្រទេសចិន បានកើនឡើង ១៨,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលបង្ហាញបន្ថែមទៀតនូវភាពធន់និងភាពរស់រវើកនៃពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន។
មើលពីការនាំចេញ កម្លាំងចលករថ្មីៗបានបន្តបញ្ចេញឥទ្ធិពល ពិពិធកម្មទីផ្សារបានផ្តល់ប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ ហើយទម្រង់និងរូបមន្តអាជីវកម្មថ្មីៗបានរក្សានិន្នាការកំណើន។ ទំហំនាំចេញបានឈានដល់ ៤,៦២ ទ្រីលានយាន់ប្រាក់ចិនក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ ដែលកើនឡើង ១៩,២%។ បើមើលពីការនាំចូល ការប្រើប្រាស់មានភាពរស់រវើកក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំចិន ដោយមានទំហំនាំចូលចំនួន ៣,១១ ទ្រីលានយាន់ប្រាក់ចិនក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ ដែលកើនឡើង ១៧,១%។
ទាក់ទងនឹងដៃគូពាណិជ្ជកម្ម ក្នុងរយៈពេលពីរខែដំបូង ការនាំចេញនាំចូលរបស់ប្រទេសចិនទៅកាន់អាស៊ានបានឈានដល់ ១,២៤ទ្រីលានយាន់ប្រាក់ចិន កើនឡើង ២០,៣% ។ ការនាំចេញនាំចូលទៅកាន់សហភាពអឺរ៉ុបបានឈានដល់ ៩៩៨,៩៤ ពាន់លានយាន់ប្រាក់ចិន កើនឡើង ១៩,៩%។ ក្នុងអំឡុងពេលដំណាលគ្នា ការនាំចេញនាំចូលសរុបរបស់ប្រទេសចិនទៅកាន់ប្រទេសដែលចូលរួមកិច្ចកសាង“ខ្សែក្រវាត់ និងផ្លូវ”បានឈានដល់ ៤,០២ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ២០%៕
ប្រភព ៖ (CCFR)










