ព្រះសង្ឃ២អង្គជាប់បាក់ឌុបទទួលបានអាហាររូបករណ៍៤ឆ្នាំពីព្រះគ្រូ នីសុវណ្ណមុនីរ៉េត

ចែករំលែក៖

ភ្នំពេញ៖ ដោយសង្កេតមើលឃើញពីសកម្មភាពខិតខំសិក្សារៀនសូត្រ និងគោរពវិន័យសង្ឃយ៉ាងខ្ចាប់ខ្ជួនព្រះតេជគុណ នី សុវណ្ណមុនីរ៉េត បានសម្រេចផ្តល់អាហារូបករណ៍ដល់ព្រះសង្ឃពីរអង្គដែលទើបនឹងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)។ ការប្រកាសនេះត្រូវបានធ្វើឡើងមិនបានប៉ុន្មានថ្ងៃផងក្រោយពីព្រះតេជគុណប្រកាសផ្តល់កុំព្យូទ័រ១៥គ្រឿងដល់សិស្សដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេដល់សិស្សប្រឡងបាក់ឌុបនៅខេត្តស្វាយរៀងផងដែរ។

ព្រះអង្គនី សុវណ្ណមុនីរ៉េតគង់នៅកុដិលេខ២៤នៃវត្តនាគវ័នរាជធានីភ្នំពេញបានមានថេរដីកាឲ្យដឹងថា បន្ថែមពីការប្រគេនកុំព្យូទ័រចំនួន១៥គ្រឿងដល់សិស្សជាប់បាក់ឌុបមានពិន្ទុរខ្ពស់ជាងគេចំនួន១៥នាក់នៅខេត្តស្វាយរៀងព្រះអង្គសម្រេចព្រះទ័យប្រគល់ជូននូវអាហាររូបករណ៍៤ឆ្នាំដល់សាមណេរពីរអង្គគ្រាដែលសាមណេរទាំង២ គឺព្រះតេជគុណព្រះនាមស្រ៊ន់ ចន្ថានិងព្រះនាមតុលសុខមាន ដែលព្រះអង្គទាំងពីរអង្គធ្លាប់ស្នាក់នៅវត្តនាគវ័ន ហើយតែងតែខិតខំព្យាយាមរៀនសូត្រជាប្រចាំ។ ព្រះតេជគុណមានថេរដីកាបន្តថា អាត្មាភាពពិតជាពេញចិត្តផ្តល់និងប្រគេនជូននូវអាហាររូបករណ៍៤ឆ្នាំជូនសាមណេរទាំងពីរតាមបំណងចង់បានយោងលើភាពខ្វះខាតនិងសម្លឹងឃើញពីកិច្ចខិតខំតស៊ូសិក្សារៀនសូត្រ និងគោរពវិន័យបានខ្ជាប់ខ្ជួន។ ព្រះអង្គបន្ថែមទាំងទឹកមុខរីករាយទៀតថា ក្នុងចំណោមសាមណេរទាំងពីរអង្គមានមួយអង្គត្រូវបានចូលសិក្សាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្នែករចនាប្លង់និងមួយអង្គទៀតសិក្សាផ្នែកភាសាជប៉ុននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ព្រះតេជគុណ នី សុវណ្ណមុនីរ៉េតបន្តរំលឹកពីអតីតកាលថា គ្រាកុមារព្រអង្គមានបំណងចង់សិក្សារៀងស្រូតឲ្យបានជ្រៅជ្រះប៉ុន្តែដោយជីវភាពក្រុមគ្រួសារខ្វះខាតទើបព្រះតេជគុណមិនមានឱកាសច្រើន។ ព្រះតេជគុណមានថេរដីកាថា ប្រទេសជាតិ រីកចម្រើនគឺត្រូវការធនធានមនុស្សដែលមានចំណេះដឹង ក្រុមគ្រួសារក៏មានសេចក្តីសុខសុភមង្គលគឺមានមនុស្សប្រកបដោយចំណេះដឹង សីលធម៌ គុណធម៌នៅក្នុងខ្លួនហើយក៏អាចជួយខ្លួនឯងបានសេចក្តីសុខដោយមិនបង្កផលប៉ះពាល់ដល់សង្គមផងដែរ។ ព្រះតេជគុណរំពឹងថា សង្ឃទាំងពីរអង្គ និងធនធានមនុស្សដែលកកើតថ្មីជាបន្តបន្ទាប់នឹងបានរួមចំណែកដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ បន្ថែមពីការប្រគល់ជូនអាហាររូបករណ៍អាត្មាក៏ប្រគេនជូននូវកុំព្យូទ័រមួយអង្គគ្រឿងដើម្បីជាជំនួយសម្រាប់ទុកជាឯកសារពេលសិក្សាជាផ្លូវការខាងមុខនេះ។

ព្រះអង្គស្រ៊ន់ចន្ថាដែលចាប់យកជំនាញសិក្សាភាសាជប៉ុនមានថេរដីកាថាព្រះអង្គគឺជាអ្នកស្រុកកំពង់ចាម ហើយបានមកស្នាក់នៅវត្តនាគវ័ននេះជាង១ឆ្នាំដើម្បីរៀននិងប្រឡងយកសញ្ញាបត្របាក់ឌុប។ ពីមុនគិតថាជាសិស្សស្វ័យរិនពិបាកប្រឡងក៏ជម្រុញខ្លួនឯងរៀនឲ្យច្រើនរហូតជាប់ជាស្ថាពរ។ ក្រោយពេលជាប់បាក់ឌុបក្តីកង្វល់បានកើតឡើងព្រោះមិនមានធនធានទ្រព្យអ្វីរៀនសូត្របន្តឡើយគ្រួសារក្រីក្រ។ ពេលនេះក្នុងចិត្តរីករាយបំផុតនិងចាត់ទុកថា ជាគុណមួយធំធេងដែលព្រះគ្រូនី សុវណ្ណមុនីរ៉េតមានទឹកព្រះទ័យជួយគិតគូដោយសន្យាថា នឹងតស៊ូរៀនសូត្រឲ្យល្អដើម្បីជួយអភិវឌ្ឍន៍សង្គម និងឆ្លើយតបទឹកព្រះទ័យ និងទឹកចិត្តសប្បុរសជននោះទេ៕

lok-5 lok-4 lok-1 lok-3 lok-2

ដោយ៖ វឌ្ឍនា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print