ភ្នំពេញ ៖ ក្រសួង សុខាភិបាល សម្រេច បិទ មន្ទីរ ពហុព្យាបាល ឥន្ទ្រទេវី ដែល មានទីតាំង ស្ថិតនៅ ផ្ទះលេខ ៦៥ ផ្លូវ លេខ ២៧៣ សង្កាត់ ទួលសង្កែ ១ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ដោយមូលហេតុ ប្រព្រឹត្ត ខុស ក្រមសីលធម៌ វិជ្ជាជីវៈ ធ្ងន់ធ្ងរ ។
ក្នុងលិខិតរដ្ឋមន្ត្រីសម្រេច បិទមន្ទីរពហុព្យាបាល ឥន្ទ្រទេវី ដែលមានទីតាំងនៅផ្ទះលេខ៦៥ ផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ ដែលបណ្តាលឱ្យប៉ះពាល់ដល់លទ្ធផលនៃ ការបម្រើសេវាពិនិត្យព្យាបាលជូនដល់ប្រជាជនមិនបានសមរម្យ។
លោកស្រីវេជ្ជបណ្ឌិត ឡេង ចេងលាង និងម្ចាស់ទុនទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាននូវបន្ទុក ផ្លូវច្បាប់ទាំងឡាយដែលបានកើតឡើងអំឡុងពេលនៃសកម្មភាពអាជីវកម្មរបស់ខ្លួន។
អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គាធិការក្រសួងសុខាភិបាល និងលោកស្រី វេជ្ជបណ្ឌិត ឡេង ចេងលាង មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា












