កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបង្ក្រាបករណីគ្រឿងញៀននឹងឃាត់មុខសញ្ញា ០៥នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដែលដឹកនាំដោយលោកវរៈសេនីយ៍ទោ សាវ សុភក្តី បានបង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យ ០៥នាក់។

 

មន្ត្រីនគរបាលស្រុកសាមគ្គីមុនីជ័យបានឲ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១២ និង០០ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បេីកការស្រាវជ្រាវបង្រ្កាបករណីគ្រឿងញៀនក្នុងភូមិសាស្រ្ត ឃុំជើងរាស់ និងឃុំដំណាក់រាំង ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ៖

 

១.ឈ្មោះ ភឿន វាសនា ហៅ (ម៉ាង) ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិយស់ជោ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ

 

២.ឈ្មោះ ជ្រឿន ចាន់ ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិកំណប់ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ

 

៣.ឈ្មោះ ស៊ុន ម៉ាប់ ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិអង្រ្គង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ (មុខសញ្ញាមានដីការបង្គាប់អោយចាប់ខ្លួន)។

 

៤.ឈ្មោះ បូរ សាវុត ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ

 

៥. ឈ្មោះ បិន សុគា ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ

 

ដកហូដកហូតសម្ភារៈ÷ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ១៧ កញ្ចាប់(មធ្យម០២ តូច ១៥ ),ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង, ទូរស័ព្ទដៃសរុប ០៣ គ្រឿង, ម៉ូតូសរុប២គ្រឿង,ដាវ១ ដើម, កាំបិតចំនួន ០២ ដើម,កាំភ្លើងខ្យល់ (បាញ់សត្វ ) ចំនួន ០២ ដើម,ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿង ញៀនមួយចំនួន ។

...

 

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print