ខេត្តបាត់ដំបង÷នៅថ្ងៃទី១២ ខែមីនាឆ្នាំ២០២៦វេលា ម៉ោង៨និង៣០នាទីតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារំាង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុក រួមជា មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាមធ្វើការនាំខ្លួនក្មេងទំនើងចំនួន ០៣នាក់ ករណី ជិះម៉ូតូបង្ហោះតាមដង ផ្លូវ កាលពីវេលាម៉ោង១៧និង ៤០ នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅ លើផ្លូវកៅស៊ូ ភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
ពេលនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដោយមានម៉ូតូចំនួន ០២គ្រឿងផង សមត្ថកិច្ចបាន ធ្វើការអប់រំណែនាំ ដោយធ្វើកិច្ចសន្យា ឱ្យបញ្ឈប់សកម្មភាពល្មើស ហើយបាន ឱ្យអាណាព្យាបាលមកធានាយក ទៅអប់រំបន្ត តែម៉ូតូបានដកហូតរក្សាទុករយៈពេល០៣ខែសិន ៕










