រថយន្តដឹកឈើគ្រញូងលោតឆ័ត្រពីខេត្ដបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចខេត្ដសៀមរាបបង្ក្រាប

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចខេត្ដសៀមរាបរថយន្តហ៊ីយ៉ាន់ ចាប់រថយន្ដដឹកឈើក្រញូងមួយគ្រឿងយីឌុប យកទៅចាត់វិធានការតាមច្បាប់ ខណៈដែលរថយន្ដយក្សនោះ លោតឆ័ត្រចេញពីខេត្តបន្ទាយមានជ័យ បម្រុងដឹងយកទៅលក់នៅទីផ្សារងងឹតនៅព្រំដែនវៀតណាត។

ហេតុការណ៍ចាប់នេះ ធ្វើឡើង នៅម៉ោង៤ជិតភ្លឺ ថ្ងៃទី១៦ខែ កញ្ញាឆ្នាំ ២០១៦ ស្ថិតនៅ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។ លោកម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាល ព្រៃឈើបន្ទាយស្រីបានឲ្យដឹងថា៖ រថយន្តដឹកឈើ ដែលចាប់បាននោះគឺ ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ២D ២៩៥០ ប្រភេទគ្លុប ពណ៌បៃតងសង្ស័យមកពីខេត្តបន្ទាយមានជ័យ។លោកបន្តថា៖ឈើគ្រញូងនៅក្នុងឡាននោះមានចំនួន៧១ដុំ ស្មើ១,១៨៣ម៉ែត្រគូប ប៉ុន្ដែសមត្ថកិច្ចមិនបានប្រាប់មេឈ្មួញនោះទេ។បច្ចុប្បន្នត្រូវបានអូសយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីរង់ចាំកសាងសំណំុរឿងបញ្ជូនទៅតុលាការ។

សូមរំលឹកថា៖សកម្មភាពដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តឧត្តរមានជ័យតាមផ្លូវជាតិលេខ៦៧និង៦៨មកខេត្តសៀមរាបកំពុងមានសន្ទុះហក់ឡើង វិញហើយដោយក្រុមឈ្មួញឈើត្រូវបានគេដឹងថាជាមុខសញ្ញាធ្លាប់រកស៊ី ឈើពីមុននឹងមានសមត្ថកិច្ចមួយចំនួនជួយរត់ការបើកផ្លូវផងដែរ។ ជំនួញឈើគ្រញូងនេះគឺបានធ្វើឲ្យពលរដ្ឋដែលជាកម្មករងសុីឈ្នួលរបួសនិងស្លាប់ជាច្រើននាក់នៅតាមបន្ទាត់ជួរព្រំផងដែរ ។

សូមរំលឹកថា៖សកម្មភាពដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តឧត្តរមានជ័យតាមផ្លូវជាតិលេខ៦៧និង៦៨មកខេត្តសៀមរាបកំពុងមានសន្ទុះហក់ឡើង វិញហើយដោយក្រុមឈ្មួញឈើត្រូវបានគេដឹងថាជាមុខសញ្ញាធ្លាប់រកស៊ី ឈើពីមុននឹងមានសមត្ថកិច្ចមួយចំនួនជួយរត់ការបើកផ្លូវផងដែរ។ គួរកត់សម្គាល់ថា៖ជំនួញឈើគ្រញូងនេះគឺបានធ្វើឲ្យពលរដ្ឋដែលជាកម្មករងសុីឈ្នួលរបួសនិងស្លាប់ជាច្រើននាក់នៅតាមបន្ទាត់ជួរព្រំផងដែរ ៕

svay-1 svay-2

ដោយ៖ ជានិរន្ដរ៍

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print