កម្មការិនីរោងចក្ររពឹសដៃលួចខោអាវជាច្រើនលើកក្នុងរោងចក្រ ត្រូវឃាត់ខ្លួនប្រគល់ឲ្យនគរបាលស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ជាកម្មការិនីរោងចក្រផ្នែកអ៊ុត ត្រូវបានជំនួយការរដ្ឋបាលនៅក្នុងរោងចក្រយីហោសាប៊ីរណា ធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមផ្លូវច្បាប់ ខណៈដែលស្ត្រីរូបនេះបានលួចខោអាវជាច្រើនលើកច្រើនសារ ដោយមើល ឃើញតាមកាមេរ៉ាសុវត្ថិភាព ។

 

ការឃាត់ខ្លួនស្ត្រីជាកម្មការិនីរោងចក្រពិសដៃលួចខោអាវជាច្រើនលើកច្រើនសារ កើតឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងរោងចក្រយីហោសាប្រ៊ីណា ខេមបូឌា ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

 

នគរបាលស្រុកសំរោងទងបានឱ្យដឹងថា កាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឈ្មោះ ជឹម ន័យថុល ភេទប្រុស អាយុ៤៩ឆ្នាំ ជាជំនួយការរដ្ឋបាល រស់នៅក្នុងបុរីហាមនី ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់ឈ្មោះ ប៉ូច ចិន្ដា ភេទស្រី អាយុ៥០ឆ្នាំ ជាកម្មករផ្នែកអ៊ុត ស្នាក់នៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកំរោងទង ខេត្តកំពុងស្ពឺ ប្រគល់មកសមត្ថកិច្ចនគរបាលពាក់ព័ន្ធករណីលួចខោអាវជាច្រើនដែលមានមានទីតាំងភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចាប់តាំងកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដោយមើលឃើញតាមកាមេរ៉ាសុវត្ថិភាព ។

 

នគរបាលស្រុកសំរោងទងបានបន្តឲ្យដឹងថា ក្រោយពីសាកសួរឈ្មោះ ប៉ូច ចិន្តា បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានលួចយកខោអាវរបស់ក្រុមហ៊ុនខាង លើជាច្រើន លើកចាប់តាំងពីខែមករា ឆ្នាំ២០២៦ មកម្ល៉េះ ។

...

 

នគរបាលស្រុកសំរោងទងបានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្ន ស្ត្រីរពឹសដៃជាកម្មការិនីរោងចក្រត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print