នគរបាលស្រុកមោងឬស្សីឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនចំនួន០៤នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦វេលាម៉ោង ១៨:១៥នាទី នៅចំណុចភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សីខេត្តបាត់ដំបង ក្រោមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំ បូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ឯកសុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដោយ មានលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យដឹកនាំកម្លាំងបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង និង ឃាត់ខ្លួនជនសង្ស័យបាន ៤នាក់គឺ៖

 

១-ឈ្មោះធឿន វុធថាហៅឡិប ភេទប្រុសអា យុ ៣២ឆ្នាំ មានទីលំ នៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី,២- ឈ្មោះឆឺយ សក្តដាភេទប្រុសអាយុ ៣៣៦ឆ្នាំមានទីលំនៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី,៣-ឈ្មោះ ឈឿត នួន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំព្រៃតូចស្រុកមោងឫស្សី និង៤-ឈ្មោះ ឌឿម រិទ្ធភេទ ប្រុសអាយុ៤៣ឆ្នាំ មានទីលំនៅភូមិថ្មីឃុំព្រៃតូច ស្រុកមោងឫស្សីខេត្តបាត់ដំបង ។

 

-វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ចំនួន ២០ថង់ទម្ងន់ ៣៣ , ៣៨ក្រាម (ថ្នាំ សុទ្ធ)។

-ទូរស័ព្ទដៃ-ម៉ូតូ-សម្ភារសម្រាប់ច្រកនិងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

...

 

ជនសង័្សយនិង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំ រឿងបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print