ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងមន្រ្តី៣នាក់ទៀត ត្រូវបានផ្អាកការងារ និងមុខងារជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង លោក លីម វាសនា និងមន្រ្តី៣នាក់ទៀត ត្រូវបានឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ និងមុខងារជាបណ្តោះអាសន្ន។ នេះបើតាមលិខិតសម្រេចរបស់អភិសន្តិបណ្ឌិត ស សុខា ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

 

ការផ្អាកការងារនេះ ក្រោយមានការចែកចាយតាមបណ្តាញសង្គមថា នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង មានការប្រើទូរស័ព្ទដោយសេរី ជាថ្នូរឲ្យលុយខ្ទង់ពាន់ដុល្លារដល់មន្រ្តីយាមគុក។

 

លោក លីម វាសនា ធ្លាប់ត្រូវបានឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចផ្អាកការងារជាបណ្តោះអាសន្នម្តងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ។

 

សូមបញ្ជាក់ថា, លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេច ត្រូវបានផ្អាកមុខងារមន្ត្រីពន្ធនាគារ នៃពន្ធនាគារខេត្តស្ទឹងត្រែង ជាបណ្តោះអាសន្ន ឱ្យមកបម្រើការងារ នៅនាយកដ្ឋានរដ្ឋបាល សរុប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចំនួន៤រូប ដូចមានរាយនាមខាងក្រោម៖

១- លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លឹម វាសនា អត្តលេខ ២៦៨៧ ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។

២- លោកវរអគ្គានុរក្សថ្នាក់លេខ២ ផាន់ រចនា អត្តលេខ ១៧៧៩ ប្រធានការិយាល័យប្រតិបត្តិ។

៣- លោកអគ្គានុរក្សថ្នាក់លេខ១ ងួន រតនៈ អត្តលេខ ២៣៩០ អនុប្រធានការិយាល័យប្រតិបត្តិ។

៤- លោកអគ្គានុរក្សថ្នាក់លេខ១ ពុម្ព រតនៈ អត្តលេខ ២៥៧៨ ប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំ។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រុមប្រឹក្សានិងគណៈអភិបាល ខេត្តស្ទឹងត្រែង ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងសាមីខ្លួនត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print