សមត្ថកិច្ចបើកប្រត្តិបត្តិការ៧២ម៉ោងបង្រ្កាប ក្រុមមេក្លោងជួញដូរគ្រឿងញៀនឃាត់ខ្លួន៧នាក់នៅកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដម​សេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ កំលាំងនគរបាល​ ផែនការងារប្រឆាំងគ្រឿង​ញៀន​ ស្នងការដ្ឋាននគរបាលខេត្ដ​ និងបា​នការណែនាំពីលោកឧត្ដមសេនី​យ៍​ត្រី​ ម៉ាត់​ ធុច​ ស្នងការរង​ និងលោ​កវរសេនីយ៍ទោ​ ហ៊ាង​ ឈាង​លី​ ស្នងការរង​ ទទួលដឹក​នាំការិយាល័យប្រឆាំងគ្រឿងញៀន​ បានដឹក​នាំកំលាំ​ងចុះស្រាវជ្រាវរហូតឈា​នទៅបង្រ្កាបដកហូតបានវត្ថុតាងជា​គ្រឿងញៀនមួយចំនួនធំដែ​ល ជន​សង្ស័​យជាបក្ខពួកបានបញ្ជាឱ្យយកមកលាក់ទុកដេីម្បីធ្វេីសកម្មភា​ព​ចែកចាយលក់បន្ដឱ្យទៅអ្នកផ្សេង។

ប្រតិបត្ដិការ​រយៈពេល៧២ម៉ោង​គិត​ត្រឹមថៃ្ងទី១៣ ខែ​មីនា​ ឆ្នាំ​២០២៦នេះ​ កំលាំងនគរបាល​នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ ដោយការដឹកនាំផ្ទាល់ពីលោកវរ​សេ​នីយ៍ទោ​ ហ៊ាង​ ឈាងលី​ ស្នងការ​រ​ង​ និងបានការសម្របសម្រួលនីតិ​វិ​ធីធីពីលោកសុិន​ វិរៈ​ ព្រះរាជអា​ជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្ដ​កំ​ពង់ស្ពឺ​ កំលាំងបានចុះឆែកឆេររក​ឃេី​ញវត្ថុតាងជាគ្រឿង​ញៀន​ និងឃាត់ ខ្លួនមុខសញ្ញាពាក់ព័ន្ធ​ ៧នាក់​ ស្រី​ ២​នាក់ដកហូតវត្ថុតាងរួមមាន​៖​ ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជា​គ្រឿង ញៀនចំនួន ១៥កញ្ចប់​(ធំ​១០​,មធ្យម២,តូច៣) ទម្ងន់ ១៦​៩៧.​២​​៧​ក្រាម, ២-សារធាតុមិនច្បាស់ ១ក​ញ្ចប់មធ្យម ទម្ងន់ ២,៩៣ក្រាម, ៣-ទូរស័​ព្ទ​ចំនួន ៩​គ្រឿ​ង, ៤-ម៉ូតូ ២គ្រឿ​ង, ៥-ជញ្ជី​ង​ថ្លឹងគ្រឿង​ញៀ​ន ១, ៦-ថង់វេចខ្ចប់គ្រឿងញៀន និ​ងឧបករណ៍​ស​ម្រា​ប់ប្រើប្រាស់គ្រឿ​ងញៀនមួ​យចំនួ​ន។

ផ្ដេីមចេញពីចំណុចភូមិពង្រ ឃុំស្រ​ង់ ស្រុកគងពិសី ក​ម្លាំងប្រតិបត្ដិការបានឃាត់ឈ្មោះ ខឹម សុផា ហៅ វ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី​ នឹងបន្ដឃាត់​ឈ្មោះ រឿន គឹមសាន្ត ហៅ មុំ ភេ​ទប្រុស អាយុ ៣១ឆ្នាំ នៅភូមិសន្លង់ ឃុំទឹកល្អក់ ស្រុកគងពិសី​ (៣)-ឈ្មោះ ស៊ិប ដន ហៅ គោ ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិព្រៃព​ង្រ ឃុំរកាកោះ ស្រុកគង​ពិសី (៤)-ឈ្មោះ យឿន យ៉េង ភេទស្រី អាយុ ៣៣ឆ្នាំ(៥)- ឈ្មោះ ឌឹម ឡាញ់ ភេទស្រី អា​យុ៤០ឆ្នាំស្នាក់នៅបន្ទប់ជួលលេខ​៨ ភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគង​ពិសី​ (៦)-ឈ្មោះ នួន សុខុន ហៅ នីន ភេទប្រុស អាយុ ៤០ ឆ្នាំ នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោង​ទង​ (៧) -ឈ្មោះ សា រ៉ាថាន់ ភេទប្រុស អាយុ ៣៤ឆ្មាំ នៅភូមិកំណប់ ឃុំរំលាំងគ្រើល ស្រុកសំរោងទងនិងឈ្មោះ ខ ព​ ស​ នៅភូមិត្រពាំ​ងអំពិល ឃុំត្រពាំ​ងគង ស្រុកសំរោ​ងទង (​ រត់​គេចខ្លួនកំពុងតែបន្ដ​ )។

...

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់​ រួមជាមួយវត្ថុតា​ងគ្រឿ​ងញៀន​ បានបញ្ជូនមកស្នងការដ្ឋាននគរ​បា​លខេត្ដកំពង់​ស្ពឺ​ បន្ដនីតិវិធី​ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដ​ ចាត់ការនីតិវិធីបន្ដ​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print