ប្រមុខ​ការទូត​អ៊ីរ៉ង់ ប្រាប់នាវាទាំងអស់ឱ្យសម្របសម្រួលជាមួយកងទ័ពជើងទឹករបស់ខ្លួន ដើម្បីឆ្លងកាត់ច្រកសមុទ្រហ័រមូស

ចែករំលែក៖

អន្តរជាតិ​៖​ យោងតាម​ការដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ដែលនិយាយថា នាវាទាំងអស់ត្រូវតែធ្វើការសម្របសម្រួលជាមួយកងទ័ពជើងទឹករបស់អ៊ីរ៉ង់ ដើម្បីឆ្លងកាត់ច្រកសមុទ្រហ័រមូស បានដោយសុវត្ថិភាព។​ នេះបេី​យោង​តាម​ការចុះផ្សាយ​ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Mehr បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១២ មីនា)។

នៅមុននោះ មេដឹកនាំកំពូលថ្មី លោក Mojtaba Khamenei បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដំបូងរបស់ខ្លួនថា អ៊ីរ៉ង់នឹងបន្តប្រយុទ្ធ ហើយបន្តបិទច្រកសមុទ្រហ័រមូស ដើម្បីទុកជាថ្នូរចរចាជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ យ៉ាងណាមិញ អគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងតេអេរ៉ង់ ពុំមានបំណងបិទច្រកសមុទ្រហ័រមូសទេ ប៉ុន្តែលោកបន្ថែមថា នេះគឺជាសិទ្ធិមានស្រាប់របស់អ៊ីរ៉ង់ ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខនៃផ្លូវទឹកនេះ។

លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានលើកឡើងថា៖ «សន្តិសុខនៃច្រកសមុទ្រ ហ័រមូស មានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ៊ីរ៉ង់ ហើយសន្តិសុខរបស់អ៊ីរ៉ង់ គឺជាប់ពាក់ព័ន្ធនឹងសន្តិសុខក្នុងតំបន់ទាំងមូល»។ លោក Baghaei បានបន្ថែមថា៖ «ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់មិនចង់ឱ្យច្រកសមុទ្រនេះក្លាយជាកន្លែងដែលគ្មានសុវត្ថិភាពនោះទេ ហើយនាវាទាំងអស់ត្រូវតែសម្របសម្រួលជាមួយកងទ័ពជើងទឹកអ៊ីរ៉ង់នៅពេលឆ្លងកាត់ ដើម្បីធានាឱ្យបាននូវការរក្សាសន្តិសុខតាមផ្លូវសមុទ្រ»។

...

ជម្លោះនៅមជ្ឈិបូព៌ា ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានធ្វើឱ្យចរាចរណ៍តាមច្រកសមុទ្រហ័រមូស ត្រូវជាប់គាំង ដែលរំខានដល់ការផ្គត់ផ្គង់នានា។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមានម្តងហើយម្តងទៀតថា នាវាណាក៏ដោយដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស នឹងត្រូវកំណត់គោលដៅ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print