ព្រោះជឿទុកចិត្តបុរសម្នាក់ត្រូវអ្នកស្គាល់គ្នាបោកយកម៉ូតូនិងទូរស័ព្ទទៅបាត់តែទីបំផុតត្រូវឃាត់ខ្លួនបានហេីយនៅស្រុកមោងឫស្សី

ចែករំលែក៖

ខេត្តបាត់ដំបង : កាលពីថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៧និង២០នាទីនៅចំណុចក្រុមទី៧ ភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុក មោងឫស្សី បានដឹកនាំធ្វេីការឃ-ាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ពាក់ព័ន្ធករណីរំ-លោ-ភលើសេចក្តីទុកចិត្តប្រព្រឹត្តិកាលពីថ្ងៃទី២៧ខែ កុម្ភៈឆ្នាំ២០២៦ នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានជនរងគ្រោះឈ្មោះ វ៉ាន់ ចិត្រា ភេទប្រុស អាយុ៤៣ឆ្នាំ (រស់នៅភូមិ ឃុំ ជាមួយគ្នា)បាត់បង់ម៉ូតូនិងទូរស័ព្ទហេីយគេចខ្លួន។

 

ពេលនេះជនសង្ស័យទាំង ០៣នាក់បានកសាងសំណុំរឿងបញ្ជូនមកអនុវត្តតាមនីតិវិធី ច្បាប់៕

...

(រូបភាពនគរបាលស្រុកមោងឫស្សី)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print