នគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ ក្នុងករណីបង្ក្រាបគ្រឿងញៀនជិត២គីឡូក្រាម នៅស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង និងអធិការដ្ឋាននគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាបករណីគ្រឿងញៀនជាបន្ដបន្ទាប់ ជិត២គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៧នាក់។ ក្នុងប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ។

 

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងនគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាបឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន១នាក់ គឺឈ្មោះ ខឹម សុផា ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ក្នុងនោះដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជា គ្រឿងញៀនចំនួន២កញ្ចប់តូច ទូរស័ព្ទចំនួន១គ្រឿង។ បន្ទាប់សមត្ថកិច្ចជំនាញស្តាប់តាមចម្លើយរបស់ឈ្មោះ ខឹម សុផា មានការពាក់ព័ន្ធកម្លាំងជំនាញបានបន្តឃាត់ខ្លួនឈ្មោះ រឿន គឹមសាន្ត ហៅ មុំ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិសន្លង់ ឃុំទឹកល្អក់ ស្រុកគងពិសី និងដកហូតទូរស័ព្ទចំនួន១គ្រឿង។

 

បន្ទាប់មកនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រោយស្តាប់ចម្លើយរបស់ឈ្មោះ រឿន គឹមសាន្ត ហៅមុំ កម្លាំងជំនាញបានបន្តឃាត់ខ្លួនបន្ថែមមានឈ្មោះ ស៊ិប ដន ហៅគោ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ឃាត់នៅចំណុចភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ក្នុងនោះដកហូត បានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ (តូច១, មធ្យម១) និងទូរស័ព្ទ១គ្រឿង កម្លាំងបានបន្តឆែកឆេរបន្ទប់ជួល បន្ទប់លេខ៨ នៅភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ឃាត់ខ្លួនមុខសញ្ញាចំនួន២នាក់ ទី១៖ឈ្មោះ យឿន យ៉េង អាយុ៣៣ឆ្នាំ ទី២៖ឈ្មោះ ឌឹម ឡាញ់ អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ពេលនោះកម្លាំងជំនាញ បានដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ធំ, ទូរស័ព្ទ២គ្រឿង។

 

ទន្ទឹមគ្នានោះ កម្លាំងជំនាញបានបន្តឆែកឆេរផ្ទះរបស់ឈ្មោះ ស៊ិប ដន ហៅគោ នៅចំណុចភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់មធ្យម(សារធាតុមិនច្បាស់), ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន និងឧបករណ៍ប្រើប្រាស់គឿងញៀនមួយចំនួនផង។ ក្រោយពីស្តាប់ចម្លើយរបស់ឈ្មោះ ស៊ិប ដន ហៅគោ បានសារភាពថា ទិញគ្រឿងញៀនពីឈ្មោះ នួន សុខុន ហៅនីន អាយុ៤០ឆ្នាំ នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ថ្ងៃបន្ទាប់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោង៧៖៣០នាទី កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងជំនាញការិយាល័យ បានបន្តឃាត់ខ្លួនមុខសញ្ញាឈ្មោះ នួន សុខុន ហៅ នីនខាងលើ ក្នុងនោះកម្លាំងបានដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន៩កញ្ចប់ ក្នុងនោះធំចំនួន៨កញ្ចប់, មធ្យមចំនួន១កញ្ចប់ ទូរស័ព្ទ១គ្រឿង, ម៉ូតូ១គ្រឿង និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង។

ក្រោយបង្ក្រាបបាន និងស្តាប់ចម្លើយសារភាពរបស់ឈ្មោះ នួន សុខុន ហៅនីន បានសារភាពថាខ្លួនទិញពីឈ្មោះ សារ៉ា ថាន់ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង លុះនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៦៖៣០នាទី កម្លាំងជំនាញបានបន្តឃាត់ខ្លួនឈ្មោះ សារ៉ា ថាន់ ឃាត់នៅចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង និងដកហូត ទូរស័ព្ទដៃចំនួន៣គ្រឿង។ សមត្ថកិច្ចបានបន្តសួរចម្លើយឈ្មោះ សារ៉ា ថាន់ បានឆ្លើយថា ខ្លួនទិញពីឈ្មោះ ខេន ពិសិដ្ឋ អាយុ៣០ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ភ្លាមៗ កម្លាំងជំនាញបានបន្តចុះទៅដល់ផ្ទះរបស់ឈ្មោះ ខេន ពិសិដ្ឋ ខាងលើ ប៉ុន្តែមុខសញ្ញាបានដឹងខ្លួនរត់គេចខ្លួន។

...

 

លោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ឲ្យដឹងគិតចាប់តាំងពីថ្ងៃទី៩ ខែមីនា ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងបានបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន៧នាក់ ក្នុងនោះស្រីចំនួន២នាក់ និងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន១៥កញ្ចប់ ដោយក្នុងនោះមានចំនួន១០ធំ និងមធ្យម២កញ្ចប់ និង៣កញ្ចប់តូច សរុបទម្ងន់ចំនួន១៦៩៧.២៧ក្រាម និងសារធាតុមិនច្បាស់ចំនួន១កញ្ចប់មធ្យម ទម្ងន់២.៩៣ក្រាម, ទូរស័ព្ទចំនួន៩គ្រឿង, ម៉ូតូ២គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន១, ថង់វេចខ្ចប់គ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print