នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ សិក្សារបស់សិស្សប៊ែលធីនិទ្ទេសA ចំនួន២៣៩រូប ជូនសិស្សថ្នា ក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានការចូលរួមផ្ទាល់និងផ្សាយបន្ត (Live) ទៅសិស្សគ្រប់សាខាចំនួន ២,៧៥៩នាក់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឱ្យដឹងថា៖ បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន ៣២សាខា កំពុងដំណើរការ និង ១សាខាកំពុងសាងសង់។ ឆ្នាំសិក្សា២០២៤–២០២៥ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី ១២ ចូលរួម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ២,៧៥៤នាក់ (ពីរពាន់ប្រាំពីររយហាសិបបួននាក់) ជាប់ ២,៦៨០នាក់ (ពីរពាន់ ប្រាំមួយរយប៉ែតសិបនាក់) ស្មើនឹង ៩៧.៣១% និងមានសិស្សនិទ្ទេស A ចំនួន ២៣៩នាក់ ហើយសញ្ញាបត្រទាំងអស់ ត្រូវបានដាក់ បញ្ចូល(Upload) ទៅក្នុងវែបសាយប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់ទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។
ក្នុងពិធីនេះដែរ សិស្សនិទ្ទេស A ចំនួន ៥រូប បានចែករំលែកបទពិសោធន៍ជោគជ័យ ដែលមានកត្តារួមផ្សំសំខាន់ៗ៤ គឺ
១–កត្តាខ្លួនឯង ២–កត្តាគ្រួសារ ៣–កត្តាសាលា និង ៤–កត្តាសង្គម៖
១–កត្តាខ្លួនឯង៖ ត្រូវស្គាល់ខ្លួនឯង មានគោលដៅ មានការតាំងចិត្ត ខិតខំសិក្សារៀនសូត្រ ចេះស្រាវជ្រាវ និងមានសុខភាពល្អ
២–កត្តាគ្រួសារ៖ មាតាបិតាផ្តល់ឱកាសឱ្យកូនបានរៀនសូត្រ–ធ្វើកិច្ចការផ្ទះ ផ្តល់ការថែទាំ–អាហារូបត្ថម្ភគ្រប់គ្រាន់ជំរុញលើក ទឹកចិត្តបុត្រធីតានិងសហការល្អជាមួយគណៈគ្រប់គ្រងសាលា
៣–កត្តាសាលា៖ មានអគារផ្ទាល់ខ្លួនដែលធានានិរន្តភាពសិក្សា មានរចនាសម្ព័ន្ធច្បាស់លាស់ ចក្ខុវិស័យវែងឆ្ងាយកម្មវិធី សិក្សាល្អៗ កម្មវិធីសិក្សាបន្ថែមទាំង១២ គ្រូមានសមត្ថភាព–បទពិសោធន៍ និងគរុកោសល្យ បំពាក់គ្រឿង បរិក្ខានិងសម្ភារៈឧបទ្ទេសទំនើបៗ ព្រមទាំងមាន BELTEI IS App ជាជំនួយស្មារតីក្នុងការសិក្សា
៤–កត្តាសង្គម៖ កម្ពុជាស្រឡាញ់សន្តិភាព! កម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី តែងប្រកាន់យកនូវយន្តការច្បាប់អន្តរជាតិ និងការទូត ក្នុងការដោះ ស្រាយបញ្ហា។ កត្តាសុខសន្តិភាព និងស្ថិរភាព បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យអប់រំដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ បានផ្តល់ឱកាសឱ្យសិស្សបានរៀនសូត្រ ខ្ជាប់ខ្ជួនទៅតាមកម្មវិធីសិក្សារបស់ក្រសួងនិងសាលាបានដាក់ចុះ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង បានកោតសរសើរចំពោះសិស្សនិទ្ទេស Aនិងសិស្សជ័យលាភីទាំងអស់ ដែលបាន យកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ស្តាប់គ្រូពន្យល់ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិរហូតទទួលបានជោគជ័យនាពេលនេះ។ ហើយបានចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួនជូនដល់ សិស្សប្អូនជំនាន់ក្រោយ ដើម្បីជាទុនសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ ឯកឧត្តមបណ្ឌិតក៏ បានថ្លែងអំណរគុណចំពោះមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ គោរពវិន័យ និងសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងសាលា ប៊ែលធី អន្តរជាតិគ្រប់ទីតាំង។
ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តម សិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណាដែលខ្លួនស្រឡាញ់ពេញចិត្ត សម្រាប់ធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត និងប្រកួតប្រជែង ដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងក្នុងតំបន់អាស៊ាន និងពិភពលោកដើម្បីដើរឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ ជាពិសេស យុវជនត្រូវពង្រឹងសមត្ថភាពទាំងផ្នែកភាសានិងជំនាញ មានមនសិការសេ្នហាជាតិ សាមគ្គីភាពជាតិ និងត្រូវជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ឯកឧត្តមបណ្ឌិត ក៏បាន បំផុសឱ្យខ្មែរគ្រប់រូប គ្រប់ទីកន្លែងទាំងក្នុងប្រទេសនិងក្រៅប្រទេស ត្រូវរួបរួមគ្នាជាធ្លុងមួយឱ្យបានរឹងមាំ ខ្លាំងក្លា និងជំរុញចលនា គាំទ្រផលិតផលក្នុងស្រុក (Made in Cambodia) ឱ្យបានកាន់ផុលផុស ដែលជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍរបស់ប្រទេសជាតិ ទាំងបច្ចុប្បន្ន និងតទៅអនាគត។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានប្រគល់លិខិតសរសើរនិងប្រាក់រង្វាន់ជូនសិស្សនិទ្ទេស A ទាំង ២៣៩រូប ព្រមទាំងនាយកសាខា និងលោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ ដែលមានស្នាដៃបង្រៀនសិស្សទទួលបាននិទ្ទេស A ផងដែរ៕










