ក្មេងប្រុសស្រីចំនួន ២នាក់ បានបាត់បង់ជីវិតដោយសារ លេងគ្រាប់ M79 មិនទាន់ផ្ទុះ នៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុសស្រីចំនួន ២នាក់ បានបាត់បង់ជីវិតដោយសារ ការលេងគ្រាប់ M79 មិនទាន់ផ្ទុះ កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

 

ជាមួយគ្នានេះ បន្ទាប់ពីក្មេងទាំង ២នាក់នេះ បានបាត់បង់ជីវិត ដោយសារការផ្ទុះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានសម្តែងការរន្ធត់ និងសោកស្តាយយ៉ាងខ្លាំងផងដែរ។

 

តាមការបញ្ជាក់របស់លោក ហេង រតនា លើបណ្តាញសង្គមហ្វេសប៊ុក ករណីនេះបណ្តាលមកពីការផ្ទុះគ្រាប់ប្រភេទ M79 (M381) ដែលជាសំណល់យុទ្ធភណ្ឌសង្គ្រាម បណ្តាលឱ្យកុមារាប្រុសអាយុ ៨ឆ្នាំម្នាក់ និងកុមារីអាយុ ១៤ឆ្នាំម្នាក់ រងរបួសធ្ងន់ធ្ងរ និងបានស្លាប់បាត់បង់ជីវិត។

 

លោកបានលើកឡើងថា នេះជាទុក្ខសោកនាដកម្មមួយដែលបង្កឡើងដោយសំណល់គ្រាប់មិនទាន់ផ្ទុះនៃសង្គ្រាម ដែលអាចមានអាយុកាលជាង ៣០ ទៅ ៤០ ឆ្នាំហើយ ប៉ុន្តែបន្តបង្កគ្រោះថ្នាក់ និងបំផ្លិចបំផ្លាញជីវិតប្រជាពលរដ្ឋ ជាពិសេសកុមារ និងមនុស្សជំនាន់ក្រោយៗ។

...

 

ក្នុងឱកាសនោះ លោក ហេង រតនា ក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក សូមពាំនាំវិញ្ញាណខន្តកុមារទាំងពីរ ឱ្យបានទៅកាន់ឋានសុគតិភពដោយសុខសាន្តផងដែរ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print