ជប៉ុនយកឈ្នះហ្វីលីពីន 7-0 ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Women’s Asian Cup

ចែករំលែក៖

Toko Koga ស៊ុតបញ្ចូលទីបានពីរគ្រាប់ ខណៈដែលជប៉ុនបន្តដំណើរឆ្ពោះទៅកាន់ពាន Women’s Asian Cup លើកទីបីជាមួយនឹងជ័យជម្នះ 7-0 លើហ្វីលីពីនក្នុងទីក្រុងស៊ីដនីកាលពីថ្ងៃអាទិត្យ បង្កើតការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយកូរ៉េខាងត្បូង និងទទួលបានកៅអីទៅលេង World Cup ឆ្នាំក្រោយនៅប្រទេសប្រេស៊ីល។

 

ខ្សែការពារ Tottenham វ័យ 20 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីនៅតង់ទី 1 ហើយម្តងទៀតនៅនាទីទី 76 ខណៈដែលជប៉ុនបានបង្កើនចំនួនគ្រាប់សរុបរបស់ខ្លួនដល់ទៅ 24 គ្រាប់ ហើយគ្មានរបូតមួយគ្រសប់ឡើយរហូតមកដល់ពេលនេះនៅក្នុងការប្រកួតជើងឯកឆ្នាំ 2026 ។

 

ជប៉ុននឹងប្រកួតជាមួយក្រុមជើងឯករងកូរ៉េខាងត្បូងឆ្នាំ២០២២ នៅថ្ងៃពុធសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រចុងសប្តាហ៍ក្រោយ។

 

គ្រូបង្វឹកជប៉ុន Nils Nielsen បាននិយាយថា “វាតែងតែល្អក្នុងការស៊ុតបញ្ចូលទីបានច្រើន ហើយសម្រាប់កីឡាការិនីដើម្បីបង្ហាញពីអ្វីដែលពួកគេអាចធ្វើបាន ប៉ុន្តែវានឹងមិនអាចជួយយើងទល់នឹងកូរ៉េបានទេ។ ខ្ញុំដឹងថាយើងស៊ុតបានច្រើន ប៉ុន្តែសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (គ្រាប់ពីមុន) មិនអាចជួយយើងបានទេ។ ពួកយើងនឹងត្រៀមប្រកួតជាមួយកូរ៉េខាងត្បូង”។

 

កាលពី៤ឆ្នាំមុន ជប៉ុនបានចាញ់ដោយការស៊ុតបាល់ប៉េណាល់ទីក្រោមស្នាដៃម្ចាស់ជើងឯកចិនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយបញ្ចប់ការការពារតំណែងជើងឯក។

 

អូស្ត្រាលីនឹងប្រកួតជាមួយចិននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្សេងទៀត។

...

 

ក្រុមដែលឆ្លងមកលេងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងអស់នៅក្នុងប្រទេសអូស្ត្រាលីមានសិទ្ធិសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ 2027 ដោយស្វ័យប្រវត្តិ។ ក្រុមដែលចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រនឹងឈានទៅវគ្គ Playoff សម្រាប់កន្លែងធានាចំនួនពីរទៀតនៅក្នុងប្រទេសប្រេស៊ីល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print