សមត្ថកិច្ចភ្នែកមុត សម្លឹងជនសង្ស័យធ្វើឱ្យតក់ស្លុតឆែករកឃើញគ្រឿងញៀន៥កញ្ចប់ទម្ងន់សរុបជាង ៧២ក្រាម 

ចែករំលែក៖

ខេត្តកណ្តាល ÷ សមត្ថកិច្ចបានឃាត់ខ្លួននិងវាយខ្នោះភ្លាមៗ ទៅលើជនសង្ស័យម្នាក់ដែលគ្រាន់តែសមត្ថកិច្ចក្រឡេកភ្នែកចំ មានអាកប្បកិរិយា ភិតភ័យតក់ស្លុត ពេលហៅសួរនាំឆែកឆេ ក៏រកឃើញគ្រឿងញៀនប្រភេទ មេតាំហ្វេតាមីន (ម៉ាទឹកកក)ចំនួន៥កញ្ចប់មធ្យមទម្ងន់ សរុប ៧២,៣២ក្រាម។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃទី១៥ខែមីនាឆ្នាំ២០២៦ នៅចំណុចក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

 

សមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វុធ រ៉ាវីត ប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ (វិជ្ជមាននូវសារធាតុញៀន + ) និង មានទីលំនៅក្នុងភូមិឃុំកើតហេតុ។

 

វត្ថុតាងចាប់យកមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)ចំនួន៥ កញ្ចប់មធ្យម សរុបទម្ងន់៧២,៣២ ក្រាម,ទូរសព្ទចំនួន០៣គ្រឿង ។

 

សមត្ថកិច្ចបន្តទៀតថា នៅវេលាកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលស្អាងភ្នំ សហការជាមួយកម្លាំងប្រជាការពារ បានធ្វើការល្បាតក្នុងមូលដ្ឋានរបស់ខ្លួន។ លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏ប្រទះឃើញ ជនសង្ស័យហាក់មានអកប្បកិរិយា ភ័យៗចម្លែកៗ ដោយមានការសង្ស័យ កម្លាំងក៏បានធ្វើការត្រួតពិនិត្យ ក៏រកឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៥កញ្ចប់មធ្យម រួចក៏បាននាំខ្លួនមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ។

 

ចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចរកឃេីញនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅភ្នំពេញ តាមរយ:តេឡេក្រាមបិទលេខក្នុងតំលៃ ៥០០ ដុល្លា (ប្រាំរយដុល្លា)ដោយគេបានផ្លុងថ្នាំញៀនទុកចោលដេីម្បីឱ្យខ្លួនទៅយក រួចខ្លួនបានរំលែកជាកញ្ចប់ៗ លក់បន្តក្នុង១កញ្ចប់តំលៃ ១០០.០០០៛(ដប់ម៉ីនរៀល) ទៅ៤០០.០០០៛(សែសិបម៉ីនរៀល)ពិតប្រាកដមែន។

...

 

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំ រឿងបន្តអនុវត្តចាត់ការតាមនីតិវីធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print