កូរ៉េខាងជើងប្រឈមនឹងគ្រោះទុរភិក្ស ក្រោយការសាកល្បងគ្រាប់បែកបមរាណូនិងគ្រោះទឹកជំនន់ទ្រងទ្រាយធំបំផុត

ចែករំលែក៖

ក្រោយការសាកល្បងគ្រាប់បែកបរមាណូ កូរ៉េខាងជើងបានធ្វើឲ្យសហគមន៍អន្តរជាតិខឹងសម្បារយ៉ាងខ្លាំងហើយពេលនេះប្រឈមនឹងគ្រោះទឹកជំនន់មិនធ្លាប់មានតាំងពីសង្គ្រាមលោកលើកទីពីរមក ធ្វើឲ្យកូរ៉េខាងជើងត្រូវអំពាវនាវរកជំនួយពីបរទេស។ ប៉ុន្តែការផ្តល់ជំនួយពីខាងក្រៅនោះគឺជារឿងដ៏លំបាក់បំផុតដោយសារតែប្រទេសនេះទើបសាកល្បងគ្រាប់បែកបមរាណូ ។

គ្រោះមហន្តរាយទឹកជំនន់នៅកូរ៉េខាងជើងក្នុងភាគខាងជើងឈាងខាងកើត បានបណ្តាលឲ្យមនុស្សស្លាប់ឬបាត់ខ្លួន ជាច្រើនរយនាក់នៅក្នុងប្រទេស។ គឺជាគ្រោះធម្មជាតិដ៏សម្បើមមួយពុំធ្លាប់មានឡើយ នៅកូរ៉េខាងជើងចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទីភា្នក់ងារព័ត៌មាន ផ្លូវការកូរ៉េខាងជើង KCNA។

ទីភ្នាក់ងារ ព័ត៌មាន KCNA ពុំបានរាប់ចំនួនជនរងគ្រោះស្លាប់និងអ្នកបាត់ខ្លួននៅក្នុងគ្រោះ មហន្តរាយទឹកជំនន់នេះទេ។ ក៏ប៉ុន្តែយោងតាមអ.ស.ប. ជនរងគ្រោះស្លាប់ដោយមហន្តរាយធម្មជាតិនេះ មានចំនួន១៣៨នាក់និងបាត់ខ្លួនជនចំនួន៤០០នាក់ផ្សេងទៀតនៅតាមបណ្តោយទន្លេTumen ។ ទន្លេ Tumen  ដែលជាកន្លែងសម្គាល់ព្រំដែនរវាងកូរ៉េខាងជើងនៅលើត្រើយម្ខាង និងជាមួយប្រទេសចិន និងរុស្ស៊ីនៅលើត្រើយម្ខាងទៀត។

យោងតាម អសប ប្រជាជនកូរ៉េខាងជើងជាច្រើនពាន់នាក់ ត្រូវការជំនួយជាស្ពៀងអាហារជាបន្ទាន់ និងទីលំនៅសម្រាប់ជ្រកកោន ពីព្រោះទឹកជំនាន់ បានធ្វើឲ្យលិចលង់អន្តរាយខ្ទេចខ្ទីភូមិដ្ឋាន និងលំនៅរបស់ប្រជាជន។ “ទឹកជំនន់ដ៏កាចសាហាវដែលបណ្តាលមកពីព្យុះសង្ឃរាដែលបានបោក បក់វាយលុកទៅលើភាគខាងជើងភូមិ Hamgyong កាលពីចន្លោះថ្ងៃទី២៩ ខែសីហានិងទី២ខែកញ្ញា ជាគ្រោះមហន្តរាយមួយពុំដែលធ្លាប់មានឡើយចាប់តាំងពីកូរ៉េខាងជើង បានរំដោះផុតពីការកាន់កាប់របស់អាណានិគមជប៉ុននៅឆ្នាំ១៩៤៥មកនេះ ជាការបញ្ជាក់បន្ថែមរបស់KCNA។

គឺជាលើកទីមួយដែរ ដែលទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើងនេះ ផ្តល់ឲ្យតួលេខពីចំនួនប្រជាជនកូរ៉េខាងជើងដែលបានគេចភៀសខ្លួន ចេញពីភូមិស្រុករបស់ខ្លួនចំនួន ៦៨៩០០នាក់។ ក៏ប៉ុន្តែ អ.ស.ប.វិញ បានរកឃើញរហូតទៅដល់ ១០៧០០០នាក់។

ម្យ៉ាងទៀតលំនៅដា្ឋនប្រជាជនយ៉ាងតិច ២៩ ៨០០កន្លែង និងអគាររដ្ឋ៩០០កន្លែង ត្រូវរងអន្តរាយ រីឯកំណាត់ផ្លូវជាង១៨០ និងស្ពានជាង៦០កន្លែង ក៏ត្រូវទទួលរងការខូចខាតជាដំណំដែរ រូមទាំងនៅលើបណ្តាញអគ្គិសនី និងផ្នែកទូរគមនាគមន៍។  KCNA ឆ្លៀតទាំងលើកអួតសរសើរគណបក្សកុម្មុយនីស្តកូរ៉េខាងជើងដែរ អំពីការសន្យាជួយជ្រោមជ្រោងរបស់គណបក្សនេះ ក្នុងការផ្គត់ផ្គង់យ៉ាងពេញទំហឹងដើម្បី ការរៀបចំស្តារនិងសាងសង់តំបន់រងមហន្តរាយឡើងវិញ។

កូរ៉េខាងជើង គឺជាប្រទេសមួយដែលងាយបំផុតក្នុងការប្រឈមមុខនឹងមហន្តរាយ គ្រោះធម្មជាតិ ពីព្រោះកូរ៉េខាងជើង មានការខ្វះខាតយ៉ាងសម្បើមនៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផែនការរៀបចំឲ្យបានត្រឹមត្រូវល្អនៅក្នុងប្រទេស ជាពិសេសការប្រឈមមុខទល់នឹងគ្រោះទឹកជំនន់ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃភ្នំ។

មិនតែប៉ុណ្ណោះ កូរ៉េខាងជើង គិតគូតែនៅលើបញ្ហាមួយមុខគត់គឺ មហិច្ចតារបស់ខ្លួននៅក្នុងការសាងសង់កម្មវិធីនុយក្លេអ៊ែរនិងកម្មវិធីផលិតគ្រាប់មីស៊ីលអន្តរទ្វីប ដែលកូរ៉េខាងជើងត្រូវចំណាយធនធានយ៉ាងសម្បើមនៅក្នុងប្រទេស ដោយពុំខ្ចីគិតពីជោគវាសនារបស់ប្រជាជនខ្លួនដែលជួបនឹងគ្រោះ អត់ឃ្លានយ៉ាងខ្លាំង៕

dfa north-korea-floods gdggwea

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print