ហ្វ៊ីលីពីនមិនទាន់ត្រៀមលក្ខណៈពិភាក្សាទ្វេភាគីជាមួយចិននៅឡើយ

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសហ្វ៊ីលីពីនលោក Yasay បានបញ្ជាក់ថា ប្រទេសនេះមិនទាន់ត្រៀមលក្ខណៈពិភាក្សាទ្វេភាគីជាមួយចិននៅឡើយ ។ ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសហ្វ៊ីលីពីនក្នុងពេលដែលលោកបានចូលរួមនៅក្នុងសន្និសីទរបស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ អាមេរិក។

លោក Amy Searght អគ្គនាយក និងជាទីព្រឹក្សាជាន់ខ្ពស់ នៃកម្មវិធីអាស៊ីអាគ្នេយ៍របស់ មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិបានសួរទៅរដ្ឋមន្ត្រីការបរទេសហ្វ៊ីលីពីន ពីជំហានបន្ទាប់ របស់ហ្វីលីពីនក្រោយដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតី Fidel Ramos ទៅកាន់ប្រទេសចិន។ លោក Yasay បញ្ជាក់ថា«បច្ចុប្បន្នហ្វ៊ីលីពីនមិនទាន់ត្រៀមខ្លួនពិភាក្សាជាមួយចិននៅឡើយស្តីពី វិវាទដែនសមុទ្រចិនភាគខាងត្បូង។

តាមការបកស្រាយរបស់លោក Yasay ពេលនេះទីក្រុងម៉ានីល និងប៉េកាំនិងមិនទាន់មានការចុះសម្រុងនឹងគ្នានៅឡើយ លើគោលដៅនៃកិច្ចពិភាក្សា។ លោកបន្តទៀតថា ចំណុចដែលហ្វ៊ីលីពីនមិនទាន់អាចពិភាក្សាទ្វេភាគីបានដោយសារតែចិនចង់ពិភាក្សាដោយទត់ចេញនៅសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ។ ប៉ុន្តែហ្វ៊ីលីពីននឹងពិភាក្សាជាមួយចិនដោយពឹងផ្អែកទៅលើសេចក្តីសម្រេចរបស់តុលាការតែមួយគត់។

ការប្រកាន់យកច្បាប់អន្តរជាតិមកពិភាក្សារបស់ហ្វ៊ីលីពីនគឺជាចំណុចដែលចិនមិនអាចទទួលយកបានឡើយ។ ក្រុមអ្នកវិភាគបានលើកឡើងថា ហ្វីលីពីនកំពុងតែស្វែងរកគ្រប់វិធីសាស្ត្រនៅក្នុងកិច្ចពិភាក្សា បញ្ចប់វិវាទជាមួយចិន ។

ការដែលហ្វ៊ីលីពីនបណ្តេញទាហានអាមេរិកចេញពីទឹកដីរបស់ខ្លួនក៏ស្ថិតនៅក្នុងគម្រោងធ្វើឲ្យចិនទុកចិន ពិភាក្សាទ្វេភាគីជាមួយប្រទេសនេះដោយយកសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលមកប្រើប្រាស់។

ទាំងនោះហើយបានធ្វើឲ្យគេដាក់សំនួរសួរថា សកម្មភាពរបស់ប្រធានាធិបតីហ្វ៊ីលីពីនគឺជាការសម្ដែងឆាកល្ខោនជាមួយអាមេរិក ធ្វើឲ្យចិនទុកចិត្តឬ?

កាលពីសប្តាហ៍មុន ប្រធានាធិបតីហ្វ៊ីលីពីន បានបង្កភាពភ្ញាក់ផ្អើល ដោយបានធ្វើទំនាក់ទំនងការទូតហ្វីលីពីន-សហរដ្ឋអាមេរិក តាមរយៈសម្ដីជេរដ៏គ្រួតគ្រាតដាក់ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា នៅថ្ងៃច័ន្ទនេះ លោកឌុយ ទែរតេ បានចេញមុខពន្យល់ជាសាធារណៈ ចង់ឃើញកម្លាំងកងទ័ពពិសេសអាមេរិក ដែលកំពុងហ្វឹកហាត់ទាហានហ្វីលីពីន នៅភាគខាងត្បូងប្រទេសថាជាទិសដៅនៃការវាយប្រហាររបស់ពួកឧទ្ទាមអ៊ិស្លាមជ្រុលនិយមចង់ផ្តាច់ទឹកដី អាប៊ូសាយ៉ាស។

ហេតុដូច្នេះហើយបានជាក្រុងម៉ានីលត្រូវការឃើញកងកម្លាំងពិសេសអាមេរិកនេះ ចាកចេញទឹកដីហ្វ៊ីលីពីន។ លោក ឌុយ ទែរតេ បានប្រកាសថា មិនចង់មានជម្លោះជាមួយអាមេរិកទេ តែកងទ័ពអាមេរិកនោះត្រូវត្រលប់ទៅស្រុកវិញ ព្រោះពួកភេរវជនអ៊ិស្លាមជ្រុលនិយមអាប៊ូសាយ៉ាស បានជ្រើសរើសទាហានអាមេរិកនោះជាផ្ទាំងស៊ីប ចង់តាមសម្លាប់ ឬចាប់ជំរិត ដើម្បីទារប្រាក់ថ្នូរ។

កងកម្លាំងពិសេសអាមេរិក បានទៅឈរជើងនៅភាគខាងត្បូងកោះហ្វ៊ីលីពីន តាំងពីឆ្នាំ២០០២មក ប៉ុន្តែកម្មវិធីនេះត្រូវបានផ្អាកទៅវិញ នៅឆ្នាំ២០១៥ ដោយមានរក្សាទុកនូវកងពលតូចមួយ សម្រាប់ផ្តល់វគ្គបំពាក់បំប៉នបច្ចេកទេសនិងភស្តុភារ។

ខុសពីប្រធានាធិបតីមុន ដែលពឹងពាក់និងបង្ហាញភាពស្អិតល្មួតជាមួយវ៉ាស៊ីនតោន លោកឌុយទែរតេ តែងតែចោទប្រកាន់អតីតម្ចាស់អាណានិគមអាមេរិកមួយនេះថា មានពុតត្បុតច្រើន ជាពិសេសនៅពេលអាមេរិករិះគន់នយោបាយប្រយុទ្ធប្រឆាំងនឹងការជួញដូរ គ្រឿងញៀនរបស់ហ្វីលីពីន។ ក្រោយពីបានជេរលោកអូបាម៉ា នៅក្នុងជំនួបអាស៊ាន សេចក្តីប្រកាសរបស់ប្រធានាធិបតីហ្វ៊ីលីពីនថ្ងៃនេះ ឆ្លុះឱ្យឃើញអំពីទស្សនៈវិស័យថ្មីរបស់ហ្វ៊ីលីពីនចំពោះទំនាក់ទំនង ជាមួយអាមេរិក- ដែលធ្លាប់តែតាំងខ្លួនជាសម្ព័ន្ធមិត្តដ៏ជិតដិតបំផុតមួយរបស់ វ៉ាស៊ីនតោននៅក្នុងតំបន់៕

640_zzz_072716_1_2016_07_27_12_12_55 index

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print