ខេត្តតាកែវ៖ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេ បញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវនិងសម្របសម្រួល នីតិវិធីដោយលោកឯក ឆេងហួតព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវនៅវេលាម៉ោង១៣:៥០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទ ល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី រក្សាទុក ជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅចំការស្វាយ ស្ថិតនៅភូមិរន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។
លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ៣ នាក់÷១/ ឈ្មោះ ធា ឈីត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិរនៀបត្នោត ឃុំអង្គប្រាសាទ ស្រុកគិរីវង់,២/ឈ្មោះ ប៊ុន នី ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់និង៣/ ឈ្មោះ ង៉ែត ចំណាប់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិរន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។
+ដកហូតវត្ថុតាងរួមមាន÷
១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ២ កញ្ចប់ទម្ងន់ ៦.៦២ក្រាម (ថ្លឹងទាំងសំបកថង់)
២/ម៉ូតូ ចំនួន ១ គ្រឿង
៣/ទូរស័ព្ទ ចំនួន ៣ គ្រឿង
៤/សម្ភារ:វេចខ្ចប់និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕










