ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ពាក់ព័ន្ធលួចបេីកល្បែងស៉ីសងខុសច្បាស់ នៅខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ចុះបង្ក្រាបទីតាំងកត់ឆ្នោត និងចែកចាយឆ្នោតខុសច្បាប់មួយកន្លែងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់និងបញ្ជូនទៅចាត់ការតាមនីតិវិធី។

 

ប្រតិបត្តិការខាងលេីនេះធ្វេីឡេីងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅផ្ទះលេខ ១៦២ ផ្លូវលេខ១៧ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

 

តាមអាជ្ញាធរបានឱ្យដឹងថា ដោយអនុវត្តតាមគោលការណ៍ដឹកនាំជាប្រចាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានចាត់តាំងលោក លឹម ចាន់ដាវុធ អភិបាលរងខណ្ឌកំបូល ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ចុះបង្ក្រាបទីតាំងកត់ឆ្នោត និងចែកចាយឆ្នោតខុសច្បាប់មួយកន្លែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់/ស្រី០៤នាក់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួន។

...

 

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីបន្តអនុវត្តន៍តាមនីតិវីធីតាមច្បាប់៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print