អាសូរណាស់លោកអើយ! នារីម្នាក់ស្លាប់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បន្តាប់ពីជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ជិះទៅបុកពីក្រោយរថយន្តដឹកទឹកកក មួយគ្រឿងដែរកំពុងឈប់ដាក់ទឹកកកអោយដេប៉ូមួយកន្លែង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង៥:៥០នាទីព្រឹកត្រូវនិងថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញនារីម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បន្តាប់ពីជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពាក់ផ្លាកលេខ ភ្នំពេញ1LK-7128 បានជិះទៅបុករថយន្តដឹកទឹកកក មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AG-4992 ពីក្រោយដែរកំពុងឈប់ដាក់ទឹកកកអោយដេប៉ូមួយកន្លែង និងបណ្តាលអោយម៉ូតូរងការខួចខាតយ៉ាងដំណំ។

 

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះមកដល់ធ្វេីការវាស់វែងរថយន្តនិងម៉ូតូយកទៅរក្សាទុក។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចប្រគល់អោយសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print