អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ កម្ពុជា កំពុងខិតខំឱ្យក្លាយជាសមាជិកកិច្ចព្រមព្រៀង CPTPP ដើម្បីពង្រីកទីផ្សារឱ្យកាន់ទូលំទូលាយ

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងឱ្យក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលនេះគឺជាទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក។

 

សព្វថ្ងៃ រាជរដ្ឋាភិបាលបានដាក់ពាក្យស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) រួចហើយ កាលពីខែធ្នូ ឆ្នាំ២០២៥ ហើយដើម្បីអាចបន្ថែមសមាជិកថ្មីបាន លុះត្រាណាតែមានការយល់ព្រមជាឯកច្ឆន្ទពីសមាជិកទាំង ១២ប្រទេស។

 

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រាជរដ្ឋាភិបាលនឹងខិតខំឱ្យក្លាយជាសមាជិក នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPPនេះ ដើម្បីពង្រីកទីផ្សារនាំចេញផលិតផលរបស់កម្ពុជា និងដើម្បីអាចស្រូបទាញវិនិយោគិនពីបរទេសឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លោកបញ្ជាក់ថា បើតាមបទពិសោធន៍របស់កម្ពុជា នឹងមិនពិបាកនោះទេ ក្នុងការចរចាឱ្យក្លាយជាសមាជិកពាណិជ្ជកម្ម CPTPP នេះ។

 

កិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP គឺជាប្លុកពាណិជ្ជកម្មដែលមានសមាជិកចំនួន១២ រួមមានប្រទេសអូស្ត្រាលី, ប្រ៊ុយណេ, កាណាដា, ឈីលី, ជប៉ុន, ម៉ាឡេស៊ី, ម៉ិកសិក, នូវែលសេឡង់, ប៉េរូ, សិង្ហបុរី, វៀតណាម និងអង់គ្លេស ដែលគ្រប់ដណ្តប់ប្រមាណ ១៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)ពិភពលោក។

...

 

គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជាគឺជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅលើពិភពលោកដែលគ្របដណ្តប់ ១៥ ប្រទេស (អាស៊ាន១០ + ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី នូវែលសេឡង់) ដោយតំណាងឱ្យប្រមាណ ៣០% នៃផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោក។ លើសពីនេះ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print