ក្នុងត្រីមាសទី១ ឆ្នាំនេះ! មានករណីអគ្គិភ័យកើតឡើង ២៤៧លើក ថយចុះ១៩លើក ធៀបនឹងឆ្នាំ២០២៥ និងបណ្តាលឱ្យមនុស្សស្លាប់២នាក់

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានករណីអគ្គិភ័យបានកើតឡើងចំនួន ២៤៧លើក ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ថយចុះចំនួន ១៩លើក និងបណ្តាលឱ្យមនុស្សស្លាប់ចំនួន ២នាក់ ថយចុះ១២នាក់ និងរងរបួស២៩នាក់ កើនឡើង១៧នាក់ ព្រមទាំងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀត។

 

ប្រភពដដែលបន្តថា មូលហេតុចំនួន២ គឺឆ្លងចរន្តអគ្គិសនី៤២.១៣%, ប្រើប្រាស់ភ្លើង ៣៩.៥៨% និងក្តាប់ពុំបាន១៨.២៩%។

...

 

របាយការណ៍ដដែល ក៏បានបញ្ជាក់ថា រាជធានី-ខេត្ត ដែលកើតមានអគ្គិភ័យច្រើន គឺនៅរាជធានីភ្នំពេញកើតឡើងចំនួន ៥៣/៤២លើក កើន១១លើក, ខេត្តកណ្តាល កើតឡើងចំនួន ២៧/៣៨លើក ថយចុះ១១លើក៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print