នគរបាលខេត្តស្វាយរៀង ចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឃាត់ខ្លួនជនសង្ស័យ៨នាក់ ក្នុងភូមិសាស្ត្រឃុំសំរោង ស្រុកចន្ទ្រា 

ចែករំលែក៖

ខេត្តស្វាយរៀង: កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឃាត់ខ្លួនជនសង្ស័យ៨នាក់

ស្រី១នាក់ក្នុងភូមិសាស្ត្រឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

 

 

នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានអោយដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងខបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានចាត់តាំងលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងដោយមានការសម្របសម្រួលពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងលោកវរសេនីយ៍ទោ ជិន សុភឿន ដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅផ្ទះសំណាក់ វ៉ាំងភូ (HQ) ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងឃាត់ខ្លួនជនសង្ស័យ ០៨នាក់ ស្រី ០១នាក់ (ជនជាតិវៀតណាម) ព្រមទាំងដកហូតវត្ថុតាង÷ កុំព្យូទ័រ ១៧គ្រឿង, ម៉ាស៊ីនកុំព្យូទ័រ ០១គ្រឿង និងទូរស័ព្ទ ០៣គ្រឿង។

...

 

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print