សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំលោកយាយ លោកអ៊ំ មកពីស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានបញ្ហាភ្នែកមើលមិនច្បាស់ មកទទួលការ ពិនិត្យ វះកាត់ និងព្យាបាល នៅមន្ទីរពេទ្យព្រះអង្គឌួង

ចែករំលែក៖

ភ្នំពេញ : ជាការគិតគូរ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំលោកយាយ លោកអ៊ំ មកពីស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានបញ្ហាភ្នែកមើលមិនច្បាស់ មកទទួលការ ពិនិត្យ វះកាត់ និងព្យាបាល នៅមន្ទីរពេទ្យព្រះអង្គឌួង ដោយក្រុមគ្រូពេទ្យឯកទេសរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត។

 

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការពិនិត្យ និងព្យាបាល វះកាត់ជូនដល់លោកយាយ លោកអ៊ំផងដែរ។

 

ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យលោកយាយ លោកអ៊ំ និងក្រុមគ្រួសាររីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក តាមរយៈ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

កម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print