ដោយសារតម្រូវការខ្ពស់លើឈីប AI មហាសេដ្ឋីកំពូលសិង្ហបុរីម្នាក់នេះកើនទ្រព្យទ្វេដងដល់14.2 ពាន់លានដុល្លារ

ចែករំលែក៖

មហាសេដ្ឋីឧស្សាហកម្មសេមីកុងដាក់ទ័រ Jason Chang មានទ្រព្យសម្បត្តិកើនឡើងដល់ 14.2 ពាន់លានដុល្លារ ស្មើនឹងពីរដងបើប្រៀបនឹងឆ្នាំមុន ដែលធ្វើឲ្យគាត់ក្លាយជាមនុស្សមានជាងគេនៅសិង្ហបុរី តាមបញ្ជីមហាសេដ្ឋីសកលរបស់ Forbes។

 

លោក Jason Chang កើតនៅខែឧសភា ឆ្នាំ 1944 នៅទីក្រុងសៀងហៃ ប្រទេសចិន ប៉ុន្តែក្រោយមកគ្រួសាររបស់គាត់បានផ្លាស់ទីទៅតៃវ៉ាន់។ គាត់បានធំដឹងក្តីនៅទីនោះ និងបានសិក្សាវិស្វកម្មអេឡិចត្រូនិកនៅ National Taiwan University មុននឹងបន្តយកបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មឧស្សាហកម្មពី Illinois Institute of Technology។

 

ម្តាយរបស់គាត់ Chang Yao Hung-Ying ជាអ្នកជំនួញក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ និងជាស្ថាបនិកក្រុមហ៊ុន Hung Ching Development & Construction។

នៅឆ្នាំ 1984 លោក Chang បានបញ្ចុះបញ្ចូលម្តាយឲ្យវិនិយោគក្នុងឧស្សាហកម្មសេមីកុងដាក់ទ័រ ដែលនាំឲ្យមានការបង្កើតក្រុមហ៊ុន Advanced Semiconductor Engineering ជាមួយប្អូនប្រុសរបស់គាត់។

 

ក្នុងបទសម្ភាសន៍ឆ្នាំ 2011 លោកបានហៅម្តាយថាជា “វីរនារី” របស់ក្រុមហ៊ុន ASE ដោយសារគាត់បានលក់អចលនទ្រព្យរបស់ខ្លួន ដើម្បីគាំទ្រក្រុមហ៊ុននៅពេលខាតបង់ក្នុងរយៈពេលបីឆ្នាំដំបូង។

 

ក្រុមហ៊ុន Advanced Semiconductor Engineering បានចុះបញ្ជីនៅតៃវ៉ាន់ក្នុងឆ្នាំ 1989 ហើយបន្តចុះបញ្ជីនៅទីផ្សារញូវយ៉កក្នុងឆ្នាំ 2000។

 

នៅឆ្នាំ 2018 វាបានទិញក្រុមហ៊ុនផលិតសេមីកុងដាក់ទ័រ Siliconware Precision Industries។ បន្ទាប់មក ក្រុមហ៊ុនទាំងពីរត្រូវបានដកចេញពីទីផ្សារ ហើយក្រុមហ៊ុនមេ ASE Technology Holding បានចាប់ផ្តើមជួញដូរនៅតៃវ៉ាន់ និងញូវយ៉ក។

 

ទ្រព្យសម្បត្តិភាគច្រើនរបស់លោក Chang មកពីភាគហ៊ុនរបស់គាត់ក្នុង ASE Technology ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មតេស្ត និងវេចខ្ចប់សេមីកុងដាក់ទ័រ មានរោងចក្រនៅអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក។

 

ត្រឹមថ្ងៃទី 30 មេសា 2025 លោកកាន់កាប់ប្រហែល 22% នៃក្រុមហ៊ុននេះ។ ក៏ដូចជាកាន់កាប់ប្រហែល 49% នៃ Sino Horizon និង 31% នៃ Hung Ching Development & Construction ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅតៃវ៉ាន់។

 

ឆ្នាំមុន ASE Technology បានរាយការណ៍ប្រាក់ចំណូលសរុបប្រហែល 20.8 ពាន់លានដុល្លារ កើនឡើង 8% បណ្តាលមកពីតម្រូវការខ្ពស់លើឈីប AI។

...

 

លោក Chang មានភរិយា និងកូនបីនាក់។ ព័ត៌មានផ្ទាល់ខ្លួនរបស់គាត់មិនសូវត្រូវបានបង្ហាញសាធារណៈទេ។ បច្ចុប្បន្ន គាត់មានសញ្ជាតិសិង្ហបុរី ប៉ុន្តែរស់នៅជាចម្បងនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print