ខេត្តឧត្តរមានជ័យ៖ ក្រុមអាជីវករដែលចូលទិញទំនិញគ្រប់ប្រភេទនៅក្នុងផ្សារថៃដោយធ្វើការដឹកជញ្ជូនតាមរថយន្ដម៉ាកសាំយ៉ុងភាគច្រើនគេឃើញមានភសេជ្ជៈ គ្រឿង កំប៉ុងដឹកពេញៗរថយន្ដដែលមាន ចំណុះរាប់ តោនត្រូវបានម្ចាស់ទំនិញអះអាង ថា មិនមានបង្កាន់ដៃពន្ធគយនាំចូលដោយត្រឹមត្រូវ និងមានការបង់ប្រាក់នៅច្រកអន្តរជាតិរហូតដល់ទៅបីកន្លែងក្នុងនោះក្រៅពីបង់ប្រាក់ឲ្យគយរួចហើយពួកគាត់ត្រូវបង់ឲ្យស្នាក់ការ និងកាំកុងត្រូលដែលជាស្ថាប័នត្រួត ពិនិត្យគុណភាព ។
ជាក់ស្ដែងនៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ម្ចាស់រថយន្ដម៉ាកសាំយ៉ុងម្នាក់បានដឹកភេសជ្ជៈគ្រឿងកំប៉ុងពេញរថយន្ដ ដែលមានចំណុះរាប់តោនគាត់បានបញ្ជាក់ ថាពុំមានបង្កាន់ដៃពន្ធគយនោះទេដោយមានអ្នករត់ការម្នាក់ជាមន្រ្ដីនគរបាលឈ្មោះ រ៉ាប ម្រើការងារនៅអធិការដ្ឋានស្រុកអន្លង់ វែង។ រីឯអាជីវករផ្សេងទៀតក៏បានអះអាងដូចគ្នានេះដែរថាមិនមានបង្កាន់ដៃពន្ធគយហើយលុយបង់ជាច្រើនកន្លែងធ្វើឲ្យរូបគាត់រកស៊ីមិនសូវចំណេញនោះទេគឺចញ្ចឹមតែសមត្ថកិច្ចគឺមានការគាបសង្កត់ ឲ្យពួកគាត់បង់លុយច្រើនហើយមានច្រើនកន្លែង ទៀត ។
ពួកគាត់បានរអ៊ូរទាំថា ច្រកអន្តរ ជាតិជាំ-សាងុាំនៅក្នុងស្រុកអន្លង់វែងខេត្ត ឧត្តរមានជ័យដោយសារតែមានការគាប សង្កត់ខ្លាំងពេក ទើបបណ្ដាលឲ្យក្រុម អាជីវករប្រមាណ៦០ភាគរយបានបោះបង់ អាជីពនេះចោល ។ ហេតុនេះហើយទើប បណ្ដាលឲ្យច្រកអន្តរជាតិមួយនេះមានភាព ស្ងាត់ជ្រងំជារៀងរាល់ថ្ងៃផ្លាស់ប្ដូរទំនិញ គ្នា គឺខុសប្លែកគ្នាដូចមេឃនិងដីបើប្រៀប ធៀបកាលពីទើបបើកច្រកថ្មី ។
លោកប្រធានស្នាក់ការគយនិងរដ្ឋាករ ប្រចាំច្រកជាំសាង៉ាំមិនអាចបកស្រាយបំភ្លឺបានទេចំពោះទំនិញនាំចេញគ្មានបង្កាន់ដៃបង់ពន្ធត្រឹមត្រូវដែលគេសង្ស័យថាមាន ការកិបកេងកញ្ចប់ថវិកាចូលរដ្ឋដោយ លោកបានប្រាប់ថា ជាប់រវល់ប្រជុំនៅ ទីក្រុងភ្នំពេញ ៕
ដោយ៖ ប៉ែន នួន