ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក LEXUS RX400H ពាក់ផ្លាកលេខ ខេមរភូមិន្ទលឿនមិនប្រយ័ត្នជ្រុលទៅបុកបង្កាត់ដៃស្ពានអាកាសចោមចៅបណ្តាលឱ្យរងការខូចខាតទៅមុខលែងរួច។
ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺត្រូវនិងថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបនឃេីញបុរសម្នាក់បេីករថយន្តម៉ាក LEXUS RX400H ពាក់ផ្លាកលេខ ខេមរភូមិន្ទ 01 2-7031 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុក៏បានរ៉េចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅ បណ្តាលឱ្យរថយន្តនិងបង្កាន់ដៃស្ពានរងការខួចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តនិងខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










